ការដាក់ទណ្ឌកម្ម ទៅលើប្រទេសវេណេហ្ស៊ុយអេឡា មិនមែនជាដំណោះស្រាយបញ្ចប់ បញ្ហានោះឡើយ គឺជាការបង្កបញ្ហាកាន់តែធំ ហើយអ្នករងគ្រោះពិតប្រាកដនោះ គឺជាពលរដ្ឋ ទៅវិញទេ។
ពេលថ្មីៗនេះ ចិននិងរុស្ស៊ីបានប្រឆាំង អាមេរិក ដែលបានព្យាយាមជំរុញឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មវេណេហ្ស៊ុយអេឡា ។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសរុស្ស៊ី និងចិន បានបោះឆ្នោតជំទាស់ សហរដ្ឋអាមេរិក ដែលជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីវេណេហ្ស៊ុយអេឡាជាថ្មី ដែលប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌ និងការចូលទៅចែកជំនួយមនុស្សធម៌ដោយគ្មានការរារាំង ។
សេចក្តីព្រាងរបស់របស់អាមេរិកនេះ បានសំឡេងគាំទ្រអប្បបរមា៩សំឡេង ខណៈដែលប្រទេសរុស្ស៊ី និងចិនបោះឆ្នោតប្រឆាំង ។ អាហ្វ្រិកខាងត្បូងបានបោះឆ្នោតប្រឆាំងដែរ ខណៈឥណ្ឌូនេស៊ី, អេក្វាទ័រ, ហ្គីណេ និងកូដឌីវ័រ អនុប្បវាទ ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia បានថ្លែងថា តាមពិតទៅកិច្ចប្រជុំថ្ងៃនេះ យើងមានការព្រួយបារម្ភថា អាចជាជំហាននៃការត្រៀមរៀបចំយ៉ាងពិតប្រាកដ មិនមែនដើម្បីមនុស្សធម៌នោះទេ តែជាការអន្តរាគមន៍… ក្រុមប្រឹក្សាសន្តិសុខនឹងរងនូវការរិះគន់ បើដោះស្រាយស្ថានការនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះ ។
ចំណែកលោក Wu Haitao អគ្គឯករដ្ឋទូតចិនវិញ ថ្លែងថា កិច្ចការវេណេហ្ស៊ុយអេឡា គួរតែទុកឲ្យប្រជាជនវេណេហ្ស៊ុយអេឡាជាអ្នកដោះស្រាយដោយខ្លួនឯង ៕