ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពី សម្តេចតេជោ បានអញ្ជើញទៅចូលរួមជាអធិបតីនៅក្នុងពិធីបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING -7th RCEP ISSL MM) នៅ ខេត្តសៀមរាប កាលពីព្រឹកមិញនេះ។

កម្ពុជាកាន់តែរីកចម្រើន មានភាពសុខសាន្ត និងសប្បាយរីករាយនៅក្រោមម្លប់សន្តិភាព និងក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សំណាងល្អ និងសប្បាយរីករាយជួបជុំគ្រួសារ នៅថ្ងៃចុងសប្តាហ៍នេះ៕


ចែករំលែក៖