អគ្ករដ្ឋទូតចិនប្រចំានៅកាណាដា បានប្រកាសថា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងយ៉ាងខ្លាំងដល់ការសម្រេចរបស់កាណាដា ក្នុងការបញ្ជូន CFO របស់ក្រុមហ៊ុនហួវាយទៅកាន់អាមេរិក ។ សកម្មភាពរបស់កាណាដា និងបង្កឲ្យមានការប្រឈមមុខតានតឹងរវាងកាណាដា នឹង ចិន ។
ក្រសួងយុត្តិធម៌កាណាដា បានប្រកាសឲ្យដឹងថា នឹងចាប់ផ្តើមដំណើរការ បញ្ជូនអគ្គនាយកហិញ្ញវត្ថុលោកស្រី Meng Wanzhou ទៅកាន់អាមេរិក ។ លោកស្រីនឹងត្រូវ ឡើងទៅកាន់តុលាការនាថ្ងៃទី៦ខែមីនាខាងមុខនេះ ដោយនៅពេលនោះក្រុមរដ្ឋអាជ្ញានឹងបង្ហាញភស្តុតាង ឈានដល់ការនាំខ្លួនលោកស្រីទៅកាន់អាមេរិក ។
រដ្ឋាភិបាលកាណាដាបានអនុម័តនីតិវិធីធ្វើបត្យាប័នប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei តាមសំណើរបស់អាមេរិកហើយ។ អ្នកស្រីMeng Wanzhouដែលជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួនក្នុងប្រទេសកាណាដាកាលពីខែធ្នូឆ្នាំមុនតបតាមសំណើអាមេរិក។ អាមេរិចោទថាអ្នកស្រីរំលោភលើទណ្ឌកម្មដាក់លើអ៊ីរ៉ង់ ដោយលួចទាក់ទងធ្វើជំនួញជាមួយក្រុមហ៊ុនអ៊ីរ៉ង់។ ក្រោយចាប់ខ្លួនអាមេរិកបានដាក់សំណើសុំធ្វើបត្យាប័នអ្នកស្រីទៅអាមេរិក ដើម្បីកាត់ទោសតាមផ្លូវច្បាប់។
អ្នកស្រីMengនឹងត្រូវបង្ហាញខ្លួនក្នុងតុលាការក្រុងVancouver នៅម៉ោង១០ព្រឹកថ្ងៃទី០៦មីនា ហើយអ្នកស្រីនឹងទទួលដំណឹងទាក់ទងនឹងកាលបរិច្ឆេទធ្វើបត្យាប័ននៅថ្ងៃនោះដែរ។ ចំពោះប្រទេសចិនដែលចាប់ផ្ដើមមានទំនាក់ទំនងល្អក់កករជាមួយកាណាដា តាំងពីការចាប់ខ្លួនអ្នកស្រីMeng បានថ្កោលទោសយ៉ាងខ្លាំងលើការសម្រេចចិត្ដបែបនេះ ហើយទទូចម្ដងជាពីរដងឲ្យដោះលែងអ្នកស្រីMeng។ សម្រាប់អ្នកជំនាញបានព្យាករណ៍ថា ទោះបីចិនទាមទារយ៉ាងណាក៏ដោយ រដ្ឋាភិបាលកាណាដានៅតែបន្ដនីតិវិធីធ្វើបត្យាប័នអ្នកស្រីMengដដែល ព្រោះតែទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក៕