ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស ប្រើប្រាស់ល្បឿនលឿនរេចង្កូតបុកស្លាកគណបក្ស និងបង្គោលភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចស៊ីស RX300 មួយគ្រឿង ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ស្រាប់តែរេចង្កូតទៅបុកស្លាកគណបក្សអស់២ផ្ទាំង និងបង្គោលភ្លើងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកមើល និងជួយលើកអ្នកបើកបរចេញពីក្នុងរថយន្ត របួសស្រាល និងមិនបណ្ដាលឲ្យរងរបួសអ្នកដទៃ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើករថយន្តដែលរងរបួសស្រាល មានឈ្មោះ បៀន លាប អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ ពោធិ៍ចិន្ដាំ ឃុំ ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ចំណែករថយន្តម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AN9802 ខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 មួយគ្រឿង ដែលធ្វើដំណើរពីត្បួងទៅជើង ដោយប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកស្លាកគណបក្សចំនួន២ផ្ទាំង និងបុកបង្កោលភ្លើងមួយដើមបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែង និងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កែដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖