ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់កូនៗ និងក្រុមគ្រួសារ និងអ្នកភូមិខណៈប្រទះឃើញស្ត្រីចំណាស់ម្នាក់ចងករសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះទាំងព្រឹក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសព។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យស្ត្រីរងគ្រោះឈ្មោះ អុក សាលីន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកនគរបាលជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលព្រមទាំងគ្រូពេទ្យបានមកពិនិត្យសពឃើញថា មិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ គឺពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងបន្ថែមទៀតថា៖ ស្ត្រីគិតខ្លីគឺមានជំងឺយូរឆ្នាំមកហើយខណៈត្រូវក្រុមគ្រួសារ និងកូនៗបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំជាប្រចាំដែរ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ហើយចេះតែទ្រាំៗរហូតមកដល់ថ្ងៃកើតហេតុតែម្ដង។
សពត្រូវបានសមត្ថកិច្ចនគរបាលចុះធ្វើកំណត់ហេតុ និងប្រគល់ល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន