ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថស្រុកអន្លង់វែងបង្ក្រាបបានគ្រឿងញៀនជាងកន្លះគីឡូក្រាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ គ្រឿងញៀនជាងកន្លះគីឡូក្រាម ត្រូវបង្ក្រាបដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។

ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង ចំនួន៨នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុក ចុះបង្រ្កាបករណីប្រើប្រាស់ និងចែកចាយសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុង ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​ជំនាញបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះគឹម នៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្ន រស់នៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ព្រមទាំងដកហូត ម្ស៉ៅក្រាមពណ៌ស (ម៉ាទឹកក) ចំនួន៥ថង់ធំ និង១ថង់តូច ស្មើ ៥០០៦៧ ក្រាម, ទូរស័ព្ធដៃម៉ាកណូគា(អិុនចុចពិល)០១គ្រឿង, ទូរក្បាលគ្រែ(ទុកគ្រឿងញៀន)ចំនួន០១គ្រឿង, ប្រាក់ខ្មែរចំនួន១០០ ០០០រៀល(មួយសែនរៀល), ជញ្ជីងសម្រាប់ថ្លឹង ចំនួន១គ្រឿង, ពូថៅដៃ ចំនួន១ ព្រមទាំងសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖