ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចចឃុំខ្លួនក្រពុំឈូក មេការជួញដូរមនុស្សដ៏ល្បីម្នាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោកស្រី ពេជ មារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រពុំឈូក មេការជួញដូរមនុស្សដ៏ល្បីម្នាក់ នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “សញ្ជរកម្ម និងផ្តល់កន្លែងសម្រាប់ធ្វើពេស្យាចារ” ដែលប្រព្រឹត្តនៅ ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទីយប់ តាមមាត្រា២៥ មាត្រា២៦ និងមាត្រា៣២ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ មានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំ ឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ។

ជនរងគ្រោះទី១ ឈ្មោះ លីហួ អនីតិជន ទី២ឈ្មោះ ម៉ៅ រក្សា ទី៣ឈ្មោះ សៀង គា ទី៤ឈ្មោះ ធី ចាន់លីណាទី០៥ឈ្មោះ មុន លក្ខិណា ទី០៦ឈ្មោះ ពេជ្រ រតនា ។

សូមរំលឹកថា នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អថាមាន មេការម្នាក់បាននាំស្រីៗជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកំលាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុស ស្រី ជាច្រើននាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកមែន ៕ ឆ ដា


ចែករំលែក៖