ព័ត៌មានទាន់ហេតុការណ៍៖

ប្រហែសតែបន្តិច! កូនស្រីស្មើនឹងកែវភ្នែក លង់ទឹកស្លាប់ភ្លាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារីអាយុទើបត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងរន្ធត់ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្ដាយ ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកខាងក្រោយផ្ទះរបស់ឪពុកម្ដាយកុមារីរងគ្រោះ នៅម្ដុំអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីអាធរជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះ(ស្លាប់)ឈ្មោះ បោះ ឃីម អាយុ ៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ ឃុំកើតហេតុ ខាងលើ ករណីនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់អាណាព្យាបាល ៕ ប៉ឹម ពិន


ចែករំលែក៖