ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុន បានទៅដល់ប្រទេសវិញហើយ សកម្មភាពបន្តទៀត គឺទស្សនកិច្ចរុស្ស៊ី និងជំនួបត្រី ភាគី អាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង

ចែករំលែក៖

នៅវេលាម៉ោង៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) មេដឹកនាំ គីម ជុងអ៊ុន បាន ទៅដល់​ស្ថានីយ​រថភ្លើងនៅទីក្រុងព្យុងយ៉ាង ដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់មន្ត្រីជាន់ខ្ពស់ និងពលរដ្ឋ​កូរ៉េខាងជើង ។

ពលរដ្ឋ​កូរ៉េខាងជើង និងមន្ត្រីរដ្ឋការបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់ដំណើរវិលត្រឡប់ ពីបេសកម្ម នៅវៀតណាម​រយៈពេលជាច្រើនថ្ងៃ ។ នៅក្នុងជំនួបលើកទីពីរ បើទោះបីមិនមានការចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងណាមួយប៉ុន្តែជាជោគជ័យយ៉ាងធំធេង របស់កូរ៉េខាងជើង ដែលបាន បើកបេះដូង ឲ្យពិភពលោកបានដឹងថា កូរ៉េខាងជើងពិតជាចង់បោះបង់កម្មវិធីបរមាណូ ។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃទី​៥ខែមីនា​ បានផ្សាយថា រថភ្លើងលោកគីមជុងអ៊ុន បានទៅដល់ទីក្រុងព្យុងយ៉ាងនៅវេលាម៉ោង​៣ទៀបភ្លឺ ។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ដំណើរវិលត្រឡប់ទៅ កូរ៉េខាងជើងវិញ លឿនជាង ពេលទៅកាន់វៀតណាម ។​សារព័ត៌មានលើ ធ្លាប់បានលើកឡើងថា រថភ្លើងកូរ៉េខាងជើង នឹងធ្វើដំណើរដល់ទៅ​៦៦ម៉ោង ទើបដល់ ប៉ុន្តែ ធ្វើដំណើរដល់មុន​ ដោយចំណាយពេលតែ​៦០ម៉ោងប៉ុណ្ណោះ។

ក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំកំពូលលើកទីពីរ ជាមួយប្រធានាធិបតីដូណាលត្រាំ​ និងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ​នៅវៀតណាម រយៈពេល​២ថ្ងៃ​។ លោកគីមជុងអ៊ុន បានឡើងគម្រោង ទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ី ។អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី​ បានបញ្ជាក់ថា ដំណើរទស្សនស្ថិតនៅក្នុងគម្រោង ប៉ុន្តែមិនទាន់កំណត់ពេលវេលា។ មន្ត្រីជាន់ខ្ពស់រុស្ស៊ី​ទទួលបន្ទុកបញ្ហាកូរ៉េខាងជើងនិងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនាថ្ងៃទី​១២ខែមេសាខាងមុខ​។

ក្នុងពេលជាមួយគ្នានេះ​កូរ៉េខាងត្បូង បានស្នើរ ជំនួបពិភាក្សា ត្រីភាគី អាមេរិក កូរ៉េខាងជើង កូរ៉េខាងត្បូង​ ក្រោយជំនួបទ្វេភាគី ជាលើកទីពីរមិន មានលទ្ធផលដែលចង់បាន​។សំណើរជំនួបពិភាក្សាត្រីភាគី​ត្រូវបានគណកម្មការសន្តិសុខជាតិ កូរ៉េខាងត្បូង ជួបប្រជុំកាលពីថ្ងៃទី​៤ខែមីនា ក្រោមការដឹកនាមរបស់ប្រធានាធិបតី ម៉ូនជេអ៊ីន​។

ក្រុមអ្នកឯកទេសបានលើកឡើងថា​ប្រសិនបើជំនួបត្រីភាគីត្រូវបានធ្វើឡើងនោះ អាចនឹងជួយដោះស្រាយបានរាល់វិវាទ ​ពិសេស គឺ អាមេរិកត្រូវលុបទណ្ឌកម្ម​ចំនួនប៉ុណ្ណា​ដើម្បីឲ្យកូរ៉េខាងជើង បន្តជំហានរំសាយអាវុធបរមាណូ ៕


ចែករំលែក៖