ខេត្តកំពង់ធំ៖ ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស ២០១៩ វេលាម៉ោង១១:៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះសំរាមនៅក្នុងដីឡូត៍ រាលឆ្លងឆេះ ជញ្ជ្រាំងស្រូវ ស្ថិតនៅ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ដីឡូត៍ ឈ្មោះ ម៉េង សុខា ភេទប្រុស អាយុ៤៥ ឆ្នាំ មូលហេតុ បណ្តាលមកពីមនុស្សវិកលចរិក ដុតសំរាមលើដីឡូត៍ ។
រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ពន្លត់ចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត ស្មើនឹង២៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបង្កឲ្យឆេះរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋឡើយ ៕ ប៊ុនរិទ្ធី