ព័ត៌មានទាន់ហេតុការណ៍៖

Rolls-Royce នឹងដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីប្រភេទ Bespoke ក្នុងពិពណ៌រថយន្តទីក្រុងហ្សឺណែវ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Rolls-Royce Motor Cars នឹងវិលត្រឡប់ទៅកាន់កម្មវិធីពិពណ៌រថយន្តទីក្រុងហ្សឺណែវ (Geneva Motor Show) វិញ និងដាក់តាំងបង្ហាញផលិតផលនាពេលបច្ចុប្បន្នទាំងស្រុងរបស់ខ្លួនជាលើកដំបូងនៅលើឆាកអន្តរជាតិ។ ក្រោយពីបានបង្ហាញប្រភេទរថយន្ត Bespoke ជាច្រើនគ្រឿងក្នុងពេលទទួលបានភាពជោគជ័យជាកំណត់ត្រាក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញនូវរថយន្តដ៏ប្រណិតពិសេសជាងគេ1ប្រភេទទៀត ក្នុងចំណោមរថយន្តម៉ាក Phantoms ទាំង25គ្រឿង រួមជាមួយនឹងរថយន្តស៊េរីថ្មី Bespoke Cullinan ដែលនឹងត្រូវបង្ហាញខ្លួនជាសាធារណៈជាលើកទីមួយ ផងដែរ។

បន្ថែមលើនេះទៅទៀត ប្រភេទរថយន្តម៉ាក Black Badge និង Bespoke Dawn ដែលត្រូវបានរចនាដោយក្រុមសហគ្រិនវ័យក្មេងរបស់ក្រុមហ៊ុន ក៏នឹងត្រូវដាក់តាំងបង្ហាញផងដែរ។ រថយន្តប្រភេទ Phantom Tranquillityត្រូវបានផលិតឡើងត្រឹមតែ25គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក និងមានទាំងប្រភេទរថយន្ត Phantom និង Phantom Extended Wheelbase។ Phantom Tranquillity ត្រូវបានដាក់ឈ្មោះឲ្យ និងរចនាឡើងដើម្បីតម្រូវតាមអារម្មណ៍នៃភាពស្ងប់ស្ងាត់ក្នុងរថយន្តនេះ ហើយរថយន្តដ៏ពិសេស Phantom មួយនេះ មានការរចនាដ៏ស្រស់ស្អាត តាមរយៈការបំពាក់ដោយគ្រឿងលម្អដ៏កម្រក្នុងពិភពលោក។ ការតុបតែងក្នុងរថយន្តប្រភេទ Tranquillity នេះ គឺជាការរចនាក្រោមការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាដែលត្រូវបានបំពាក់ក្នុងរ៉ូកែតអាវកាសចក្រភពអង់គ្លេសឈ្មោះថា Skylark។ វត្ថុធាតុដើមនៃឧបករណ៍តុបតែងទាំងនោះ ត្រូវបានផលិតចេញពីដែកអ៊ីណុកដ៏មានគុណភាពខ្ពស់ មាសសុទ្ធទំហំ24ការ៉ាត់ និងសារធាតុអាលុយមីញ៉ូម។ រីឯរថយន្តប្រភេទ Cullinan Genève ឆ្នាំ ២០១៩វិញត្រូវបានគេចាត់ទុកថាជាប្រភេទរថយន្តដែលមានការច្នៃប្រឌិតខ្ពស់មួយនេះ បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើកំពូលភ្នំនៃឧទ្យានជាតិ Grand Tetons រដ្ឋ Wyoming សហរដ្ឋអាមេរិក និងបានចាប់ផ្តើមដំណើរបស់ខ្លួន ក្នុងនាមជាប្រភេទថយន្ត Bespoke ដ៏គួរឲ្យកត់សម្គាល់ ជាមួយនឹងម៉ាក Cullinan ដែលដែលត្រូវទទួលស្គាល់ថា ជាប្រភេទរថយន្តដ៏ល្អប្រណិត។  ងាកមករថយន្ត Dawn Genève ឆ្នាំ២០១៩វិញគឺជាការរចនាយ៉ាងពិសេសក្នុងប្រភេទនៃរថយន្ត Bespoke ក្រោមការច្នៃប្រឌិតរបស់ក្រុមហ៊ុន Rolls-Royce រថយន្ត Genève 2019 Dawn គឺជាប្រភេទរថយន្តដែលមានការកែច្នៃថ្មីមួយ ក្រោមការរចនាជាមួយនឹងពណ៌ត្បូងពណ៌ខៀវ និង Milori Sapphire ដែលត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតរថយន្តមានពណ៌បែបត្បូងខៀវ ដែលពន្លឺភ្លឺចិញ្ចាញ។ រថយន្តដែលមានការរចនាដ៏ពិសេសមួយនេះ ត្រូវបានបញ្ចូលដោយសារធាតុកាបូន Aero Cowling ក្រោមការតុបតែងជាមួយនឹងសារធាតុមានពណ៌ Navy Blue ដើម្បីបង្កើតបាននូវរថយន្តកៅអី2ជួរដ៏ល្អប្រណិតគ្មានពីរ។  រថយន្ត Black Badge ក៏ត្រូវគេដឹងថានឹងចូលខ្លួនទៅដាក់តាំងបង្ហាញផងដែរក្នុងកម្មវិធីពិពណ៌រថយន្តនៅទីក្រុងហ្សឺណែវ ឆ្នាំ២០១៩ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញរថយន្តជំនាន់ក្រោយដ៏មានថាមពលចំនួន2ប្រភេទ ក្រោមការច្នៃប្រឌិតរបស់ក្រុមសហគ្រិនជំនាន់ថ្មីរបស់ពួកគេ ដែលចង់ផលិតរថយន្ត Rolls-Royce តាមរយៈការយកគំរូតាមថយន្ត Black Badge។ ពណ៌ Galileo Blue (ខៀវក្រម៉ៅ) ត្រូវបានជ្រើសរើសយកដើម្បីទៅរចនារថយន្តប្រភេទ Black Badge Wraith ស្របពេលដែលប្រភេទពណ៌ Mandarin ក៏ត្រូវបានប្រើប្រាស់ដើម្បីលាយពណ៌ដើម្បីបង្កើតឲ្យបានរថយន្តប្រកបដោយភាពទាក់ទាញ។

 

ក្រៅពីការប្រកាសដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីប្រភេទ Bespoke ក្នុងពិពណ៌រថយន្តទីក្រុងហ្សឺណែវ ក្រុមហ៊ុនមួហនេះក៏បានប្រកាសអំពីកម្មវិធីសិល្បៈរបស់ក្រុមហ៊ុន Rolls-Royceផងដែរ ដែលកម្មវិធីសិល្បៈរបស់ក្រុមហ៊ុន Rolls-Royce បានជួយឧបត្ថម្ភគាំទ្រសិល្បករល្បីៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះរាប់បញ្ចូលទាំងសិល្បករ Isaac Julien, Asad Raza, Dan Holdsworth និង Yang Fudong ផងដែរ។ ពិភពនៃសិល្បៈគឺជាវិស័យមួយដែល Rolls-Royce ចែករំលែកនូវទេពកោសល្យពីធម្មជាតិដ៏ច្បាស់លាស់ ជាមួយការប្តេជ្ញាចិត្តក្នុងការបង្ហាញពីការគំនិតច្នៃប្រឌិតថ្មី ការរុករកបច្ចេកវិទ្យាថ្មី និងការកំណត់មូលដ្ឋាននៃរបកគំឃើញថ្មី និងមានចន្ឆៈក្នុងការចំណាយពេលលើការស្វែងរកគុណភាព។ ការវិភាគទៅលើការងារថ្មីមួយរបស់សិល្បករ Tomás Saraceno ក្នុងកម្មវិធីពិពណ៌នេះ ដែលប្រព្រឹត្តទៅ នៅចន្លោះថ្ងៃទី៧ និងទី១៧ខែមីនា ឆ្នាំ២០១៩។ ការងារសិល្បៈនេះ នឹងតម្រូវឲ្យសិល្បករបង្កើតការច្នៃប្រឌិតថ្មីមួយ ដោយធ្វើការជាមួយនឹងសត្វពីងពាងរស់ជាច្រើន ហើយបន្ទាប់ពីកម្មវិធីពិណ៌នេះ ការងារសិល្បៈទាំងនោះ នឹងត្រូវរក្សាទុកនៅទីស្នាក់ការរបស់ក្រុមហ៊ុន Rolls-Royce ស្ថិតនៅ Goodwood ក្នុងទីក្រុង West Sussex ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩៕  វឌ្ឍនា

 


ចែករំលែក៖