ខេត្តឧត្តរមានជ័យ៖ ក្រោយពេល ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ ៦០ម.ម ចំនួន២១គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាមភ្លាមនោះ ពួកគាត់ក៍ បានរាយការណ៍មកលោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ចុះទៅពិនិត្យដល់ទីកន្លែង ទីតាំងរក្សារទុកគ្រប់ម៉ីន ត្រង់ចំណុចដីចំការ ស្ថិតនៅភូមិឃុំខាងលើ។
ក្រោយការចុះពិនិត្យ
របស់លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យជំនាញអាវុធគ្រឿងផ្ទុះខេត្តឧត្តរមានជ័យ និងអង្គភាពជំនាញដើម្បីធ្វើការបោសសម្អាត ចៀសវាងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ៕