ព័ត៌មានទាន់ហេតុការណ៍៖

សណ្តាប់ធ្នាប់ខណ្ឌដូនពេញធ្វើអនាម័យ​ និងបាញ់ទឹកលាងសំអាតច្រាំងទន្លេមុខព្រះអង្គ​ដងកើ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​សណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញបានធ្វើការរៀបចំសណ្តាប់ធ្នាប់​រួច បានចុះ​ធ្វើអនាម័យរើសសំរាមតាមមាត់ច្រាំង​ទន្លេ និង​បាញ់ទឹកសំអាតនៅចំណុចខាងត្បូងព្រះ​អង្គ​ដង​កើ ស្ថិតកសង្កាត់ជ័យជំនះ ខណ្ឌដូន​ពេញ ។

លោកគឹម វុត្ថា បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបាន​ចុះ​រើសសំរាម​នៅ​ច្រាំងមាត់ទន្លេ​ដែល​ប្រជាពល​រដ្ឋ​​មួយ​ចំនួន​ខ្វះ​ការទទួលខុសបានយក​កាក​សំណល់ទៅបោះ​ចោល​​គ្មាន​សណ្តាប់​ធ្នាប់។ ជា​មួយ​គ្នានោះ​ដែរ អាជ្ញាធរ​បានបាញ់ទឹកលាង​សំអាត​ច្រាំង​ទន្លេដែល​ជនអគតិមួយចំនួនតូច​បាន​បន្ទោបង់​​ពាស​វាស​ពាស​កាល​ចាប់ពីវេទ​ការ​​អុំទូករហូត​ដល់​របង​សាលមហោស្របចតុមុខ។

លោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូន​ពេញ បានបញ្ជាក់ថា កន្លងមក​លោកសុខ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដាក់វិធាន​ការដល់សង្កាត់ទាំង១១ ត្រូវតែបន្តការផាក​ពិន័យ​ដល់ជនណាដែលបោះចោលសំរាមតាមផ្លូវ​សាធារណៈ និងយកផ្លូវសាធារណៈ​ដាក់តាំង​ទំនិញ​លក់ដែលបង្កឲ្យមានការកកស្ទះចរា​ចរណ៍​ហើយបញ្ហាសំរាមត្រូវតែអនុវត្តជាប្រចាំ។

បន្ថែមទៀតលោកគឹម វុត្ថា បាន​សំណូម​ពរដល់ប្រជា​ពល​រដ្ឋដែលធ្វើដំណើរកម្សាន្តតាមមាត់​ទន្លេ​ក៏​ដូចនៅសួនច្បារ​រមណីយដ្ឋាន​នានា មេត្តាកុំ​បោះ​សំរាមចោលលើផ្លូវ​សាធារណៈ ហើយកុំ​បន្ទោ​បង់តាមច្រាំងទន្លេ ។ បើ​មិនដូច្នេះទេ នឹង​ទទួល​ការផាកពិន័យដោយ​មិន​អាច​លើកលែង​បាន​ឡើយ។ លោកគឹម វុត្ថា រំលឹកថា «រមណី​ដ្ឋាន​ស្អាត ​ទីក្រុងស្អាត សេវា​កម្មល្អ» «បរិស្ថាន​ល្អ​នាំមកនូវសុខុមាល​ភាព និង​ផាសុកភាព»៕​ ជ្រោយពេជ្រ


ចែករំលែក៖