ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបាន អបអរសាទរ និងជូនពរ បងប្អូនជនរួមជាតិ ជាពិសេស សុភាពស្រ្តី ក្នុងថ្ងៃនៃ ទិវាអន្តរជាតិនារី ៨មីនា ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖
«ខ្ញុំ និង ភរិយា សូមអបអរសាទរ និងជូនពរ បងប្អូនជនរួមជាតិ ជាពិសេស សុភាពស្រ្តី និងសុភាពនារីទូទាំងប្រទេស ជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ និងមានសំណាងល្អនៅក្នុងថ្ងៃនៃ ទិវាអន្តរជាតិនារី ៨មីនា ខួបទី ១០៨ ក្នុងឆ្នាំ ២០១៩ នេះ (International Women’s Day 2019)។
សូមអរគុណ បងប្អូនជនរួមជាតិ និងក្មួយៗ ដែលបានជូនពរខ្ញុំ និងភរិយា នៅក្នុងថ្ងៃដ៏វិសេសវិសាល នៃទិវានារីអន្តរជាតិថ្ងៃនេះ» ៕