ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន តាំងពីដើមទីចូលកាន់ដំណែង ដល់បច្ចុប្បន្ន ហាក់មានលក្ខណះពិសេសខុសពី អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មុនៗ ប្រៀបដូចជាផ្ទាំងសុីបរបស់ប្រជាជនរិៈគន់ និងមានរឿងជាបន្តបន្ទាប់បញ្ហាដីធ្លី បញ្ហាបក្ខពួកនិយម បាត់បង់ប្រជាប្រិយធ្ងន់ធ្ងរ កង្វះខាតសមត្ថភាពដឹកនាំ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តនេះជាដើម។
ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនិងបញ្ហាពុករលួយរឿងដីធ្លី គឺមានប្រជាជនគាំទ្រយ៉ាងខ្លាំង រហូតដល់លើកឡើងផងដែរថា៖ បើសម្តេចបានដក លោក យន្ត មីន រឿងអាស្រូវទាំងឡាយ ជាមួយបញ្ហាវិវាទដីធ្លីអាចឈានដល់បញ្ចប់តាមនីតិវិធី នៃគំនិតថ្នាក់ដឹកនាំខេត្តថ្មីគិតតម្កល់ផលប្រយោជន៍ជាតិជាធំ។
ពាក់ព័ន្ធនិងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្មីៗនេះ ក៏មានអាខោនហ្វេសប៊ុកឈ្មោះថា៖ (យុទ្ធជន តេជោ) បានបង្ហោះនូវរឿងអាស្រូវដ៏ច្រើនរបស់លោក យន្ត មីន ហាក់ដូចជាបានដឹងពីប្រវត្តិអតីតៈកាល ដល់បច្ចុប្បន្នគ្រប់រឿងរ៉ាវ សកម្មភាព លោក យន្ត មីន បញ្ចេញដោយគ្មានលាក់លៀម ដែលគេសង្ស័យថា៖ ម្ចាស់អាខោនមួយនេះ អាចមានទំនាក់ទំនងការងារដ៏ជ្រៅកន្លងទៅជាមួយលោក យន្ត មីន ឬរងនូវការឈឺចុកចាប់ណាមួយក៏អាចថាបានពីលោក យន្ត មីន។ ក្នុងនោះគេបានត្រឹមបញ្ជាក់ថា៖ (ផ្តល់ដោយយុទ្ធជនចូលនិវត្តន៍ម្នាក់)… រួចបានរៀបរាប់យ៉ាងលម្អិត។ ទោះជាបញ្ហាការបង្ហោះតាមហ្វេសប៊ុក មិនមែនជាផ្លូវការ ក៏អាចជាតម្រុយឬកម្មវត្ថុស្រាវជ្រាវមួយផងដែរ។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ក៏បានផ្តល់ជាគំនិតមួយដ៏ល្អជុំវិញបញ្ហាហ្វេសប៊ុកថា៖ នៅលើសកលលោក ការផ្សាយព័ត៍មាន តាមfacebook មិនមែនជាការទទួលខុសត្រូវទេ.! ប៉ុន្តែការទទួលខុសត្រូវមានមួយ គឺនៅពេលយើងផ្សាយប៉ះពាល់កិត្តិយសអ្នកដទៃ។
ដូច្នេះ អាខោនហ្វេសប៊ុកឈ្មោះថា៖ (យុទ្ធជន តេជោ) បានបង្ហោះនូវរឿងអាស្រូវដ៏ច្រើនរបស់លោក យន្ត មីន គឺប៉ះពាល់កិត្តិយសលោក យន្ត មីន ដ៏ធ្ងន់ធ្ងរ ដែលអាចប្រឈមនិងបណ្តឹងបើមិនមែនជាការពិត ប៉ុន្តែគេពុំទាន់ឃើញប្រតិកម្មឆ្លើយតបណាមួយពី លោក យន្ត មីន នៅឡើយ។
ខាងក្រោមនេះជាការបើកកកាយដោយអាខោនហ្វេសប៊ុកឈ្មោះថា៖ (យុទ្ធជន តេជោ) បានបង្ហោះនូវរឿងរ៉ាវលោក យន្ត មីន ដោយបញ្ជាក់ថា៖ (ផ្តល់ដោយយុទ្ធជនចូលនិវត្តន៍ម្នាក់)….និងលើកពីប្រវត្តិលោក យន្ត មីន ជាច្រើនដំណាក់កាលយ៉ាងដូច្នេះថា៖
ប្រវត្តិនិងសកម្មភាពយន្តមីនអភិបាលខេត្តព្រះសីហនុ អតីតកាលជាអ្នកខេត្តកោះកុងរកសុីកាប់ឈេីខុសច្បាប់នាំពីប្រទេសខ្មែរទៅកាន់ប្រទេសថៃ ,ធ្លាប់រត់ពន្ធទំនិញគេចពន្ធពីប្រទេសថៃមកប្រទេសខ្មែរ,ជាមេក្លោងអនាធិបតេយ្យចាប់យកដីរដ្ឋមកធ្វេីជាកម្មសិទ្ធិ និងពេលខ្លះចាប់ដីមានម្ចាស់រហូតគេប្តឹងទៅតុលាការ។
អាខោនហ្វេសប៊ុកឈ្មោះថា៖ (យុទ្ធជន តេជោ) បានបង្ហោះដោយប្រើពាក្យពេចន៍ធ្ងន់ផងដែរថា៖ ដេីម្បីពាក់ស្បែកខ្លាចូលទាហានមានតែឈ្មោះអត់បានចូលសាលាកងទ័ពហ្វឹកហ្វឺន…។ គាត់បានទិញស័ក្តិ បានឋានៈស័ក្តិជាអនុបញ្ជាការយោធា.. ក្រោយមកទិញតំណែងមេយោធា។
ក្នុងតំណែងជាមេយោធាខេត្តកោះកុង បានផ្កាយ១ ក៏តាមរយៈអ្នកឧកញ៉ាម្នាក់ និងបានទិញតំណែងអភិបាលខេត្តព្រះសីហនុដោយពឹងថ្នាក់លើ១រូប ចំណាយលុយ២លានដុល្លារ គឺ(ផ្ទេរពីយោធាទៅក្របខណ្ឌក្រសួងមហាផ្ទៃវិញ)។ ការលើកឡើងរឿងទិញស័ក្តិ និងតំណែងក្នុងជួររាជរដ្ឋាភិបាល ទោះបីមានការវាយប្រហាររិៈគន់ដោយហ្វេសប៊ុកនេះក៏ដោយ គេមានជំនឿថាសម័យតេជោ ហ៊ុន សែន គ្មានការផ្តល់តំណែងដោយអំពើពុករលួយនោះឡើយ នេះជាការពិត។
អាខោនឈ្មោះ(យុទ្ធជន តេជោ) បន្តថា៖នៅឆ្នាំ២០១៦ លោក យន្ត មីន ទិញបានផ្កាយ២(ខណៈខ្លួនធ្វេីជាអភិបាលខេត្ត) និងនៅឆ្នាំ២០១៧ទិញបានផ្កាយ៣។ មិនតែប៉ុណ្ណោះឧត្តមមន្ត្រីថ្នាក់លេខ៦ឡេីងមកឧត្តមមន្ត្រីថ្នាក់លេខ២(ឡេីងផ្លោះ)។
បន្តទៀតថា៖ ក្នុងនាមជាអភិបាលខេត្ត គាត់បានបង្កេីតក្រុមអនាធិបតេយ្យជាច្រើន ដោយចាត់ទុកជាក្រុមដេីរចាប់ដីរដ្ឋ និងដីឯកជនដូចជា៖ ចាប់ដីក្បាលឆាយបានច្រេីន រួចក៏សុំទៅថ្នាក់លេីឆ្វៀល៥៨០ហិកតា ចែកអោយប្រពលរដ្ឋប្រមាណ១ពាន់គ្រួសារ ដោយក្នុង១គ្រួសារចែកអោយ ៥ម៉×២០ម៉=១០០ម៉ែត្រក្រឡា សរុបអស់ប្រមាណជាង១០ហិកតាក្រៅពីនោះយកជាកម្មសិទ្ធិខ្លួនឯងនិងក្រុមគ្រួសារ បក្ខពួករួមជាមួយថ្នាក់លេីមួយចំនួន។
គេបានរៀបរាប់ទៀតថា៖ ចាប់ដីកោះរ៉ុង និងបានសុំទៅថ្នាក់លេីឆ្វៀលចែកដូចក្បាលឆាយដែរ។ ក្រោយមកគាត់ យន្ត មីន បនដកលោក ទិត្យ វុទ្ធី ពីអភិបាលស្រុក ដាក់បក្ខពួកខ្លួនឯងវិញ និងធ្លាប់បង្ខំអោយម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវទៅតាមបណ្តាកោះបង់អោយខ្លួន៣ដុល្លារ/ភ្ញៀវ១នាក់ បេីទោះជាគេបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួនហេីយក៏ដោយ។
អាខោននេះបានលើកឡើងទៀតថា៖ ចាប់បង្ខំអោយម្ចាស់សំណង់ធ្វេីសណ្ឋាគារ ខុនដូ បង់ក្នុង១ជាន់៥មុឺនដុល្លារអោយខ្លួន ពិសេស
សហការជាមួយ នួន ប៉ុក (ថ្នាក់លេីបានដកយូរហេីយ)ប្រធានមន្ទីរសូរិយោដីខេត្តធ្វេីបណ្ណកម្មសិទ្ធិមិនប្រក្រតីដែលសុំឆ្វៀលបានមកឈ្មោះខ្លួននិងក្រុមគ្រួសារ។ គួរបញ្ជាក់ថា៖ ឈ្មោះ នួន ប៉ុក(អតីតប្រធានសុរិយោដីចាស់)ពីមុនគ្រាន់ជាអ្នកគួកជេដីម្នាក់កូនចៅឧកញ៉ា ជា សឿន បានទិញឈ្មោះគេទិញបុណ្យស័ក្តិ ជាបន្តបន្ទាប់ចុងក្រោយត្រូវចំណាយអោយអ្នកធំអស់ ៣០មុឺនដុល្លា រក៏បានជាប្រធានមន្ទីរ ។ ប៉ុន្តែគាត់ជាមនុស្សខ្វះធនធានចំណេះជំនាញ ក៏លោកឧបនាយករដ្ឋមន្ត្រី ជាសុផារា ស្នេីមករដ្ឋបាលខេត្តដកចេញ២ដង ដោយសារអសមត្ថភាព និងអសកម្មការងារ ហើយក៏ត្រូវខាង(ACU) ធ្វេីលិខិតទៅបំភ្លឺរឿងរំលោភលេីដីកម្មសិទ្ធិឯកជនតែត្រូវលោក យន្តមីនអន្តរាគមន៍ទប់ស្កាត់ជួយ ព្រោះមានផលប្រយោជន៍ដល់លោ យន្ត មីនផងដែរ ផ្ទុយទៅវិញ(ទប់មិនជាប់ដកចេញបាត់)។
បន្តទៀតថា៖ លោក យន្ត មីន ទិញតំណែងប្រធានតុលាការខេត្តកោះកុង តំណែងស្នងការរងនគរបាលខេត្តកោះកុង តំណែងអធិការនគរបាលខណ្ឌនៅភ្នំពេញអោយកូនរបស់ខ្លួន និងបានទិញតំណែងមន្ត្រីជាន់ខ្ពស់នៅ(CDC)អោយប្អូនល្បីខ្ទរខ្ទារ រហូតដល់កៀបលុយអាជីវករ។
លោក យន្ត មីន បានបញ្ជាអោយ លោក នួន ប៊ុនថុល ជាដៃស្តាំ និងជានាយកទីចាត់ការអន្តរវិស័យនិង លោក ឌី សុខុមនាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តដេីរកៀបសង្កត់រឿងលុយនិងដីពីប្រជាពលរដ្ឋ អាជីវករមន្ត្រីរាជការត្រូវធ្វេីឬផ្ទេរបណ្ណកម្មសិទ្ធិតាមតែអំពើចិត្ត..អ្នកខ្លះកៀបយកដីទៀតផង។
អាខោនហ្វេសប៊ុកដដែលបានបញ្ជាក់ថា៖ នៅថ្ងែទី៣០/ ១០/ ២០១៧ ប្រជាពលរដ្ឋជាង២០០ គ្រួសារនៅភូមគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ប្រឆាំងតវ៉ាគណកម្មការដឹកនាំដោយលោក អ៊ុី ធារិន នាយកស្តីទីទីចាត់ការអន្តរវិស័យអមដោយថ្នាក់ស្រុក ចំនួន៦នាក់តាមបញ្ជាពីលោក យន្ត មីន បានវាស់ដី២៥ហិកតាអោយទៅស្ត្រីឈ្មោះរ៉ែ ចាន់ផល្លី ទិញពីឈ្មោះយឹម សុផាត ១ហិកតានិង៧០អាប៉ុណ្ណោះ..អ្វីដែលហួសដីនោះកំពុងជាប់បណ្តឹងនៅតុលាការព្រោះមិនទាន់សុីសងលុយគ្រប់អោយទៅ ឈឹម សុផាត។
ដោយឡែកស្ត្រី ឈ្មោះ រ៉ែ ចាន់ផល្លី ជាប្រពន្ធក្រោយស័ក្តិ៥ ក្រោយមកទិញបានផ្កាយ២ អតីតកូនចៅ លោក យន្ត មីន នៅកោះកុងត្រូវ លោក យន្ត មីន ហៅទាំងប្តីប្រពន្ធមកចាប់ដីនៅខេត្តព្រះសីហនុដេីម្បីចែកគ្នាផងដែរ។
ជាក់ស្តែងអណត្តិ លោក យន្ត មីន ឡើងជាអភិបាលខេត្តនៃគណៈអភិបាលខេត្ត ព្រះសីហនុ មានបញ្ហាជាច្រើន ឈានដល់ការរិៈគន់ពីគ្រប់មជ្ឈដ្ឋាន ពិសេសបញ្ហាវិវាទជម្លោះដីធ្លីជាដើម ដែលគេរំពឹងថា៖ គាត់អាចប្រឈមនិងការទទួលខុសត្រូវក្នុងតំណែងប្រសិនបើ មានភាពមិនប្រក្រតិនោះ។
ពាក់ព័ន្ធរឿងរ៉ាវដែលលើកឡើងខាងលើ អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក យន្ត មីន អភិបាលខេត្តនៃគណៈអភិបាលខេត្ត ព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ដោយទូរស័ព្ទគាត់ស្ថិតក្នុងប្រព័ន្ធជារវល់រហូត៕ សុខ ខេមរា