ខេត្តសៀមរាប៖ ក្រោយពីមានការិះគន់នៅលើបណ្ដាញសង្គមហ្វេសបុកថា ការចាក់ដីធ្វើជាដីឡូតិ៍ របស់លោក ហាក់ សេង ធ្វើឲ្យប៉ះពាលផ្ទៃបឹងធម្មជាតិ ដោយមាន លោក ក្ដោប រ៉ន ជាចៅសង្កាត់ជ្រាវ លោកគង់មង្គល ប្រធានសមាគម បឹងពារាំង និងលោក ហាក់ សេង ម្ចាស់ដីឡូតិ៍ ដែលមានទីតាំងនៅក្នុង ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប រួចមកស្រាប់តែមានប្រតិកម្មខ្លាំងៗពីលោក ចៅសង្កាត់ជ្រាវ ។
លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវបានផ្ដល់បទសម្ភាសថា ការចាក់ដីរបស់លោក ហាក់ សេង មិនមែនចាក់លុបបឹងធម្មជាតិនោះទេ គឺគេចាក់ធ្វើផ្លូវដើម្បីងាយស្រួលដល់ពលរដ្នធ្វើដំណើរ វាមិនប៉ះពាលដីបឹងនោះទេ ព្រោះដីបឹង គេរក្សាទុក ១ហិចតា រួចស្រេចហើយ និងមានគំរោងធ្វើកំផែងជុំវិញបឹងដើម្បីរក្សាទឹកទុកសំរាប់ឲ្យបងប្អូនប្រជាពលរដ្នប្រើប្រាស និងលក់ដូរ នៅទីនោះ ដូច្នេះការរិះគន់នេះវាមិនមែនជាការពិតនោះទេ ព្រោះលោកធ្វើចៅសង្កាតនេះជាង៣២ឆ្នាំហើយ លោកខិតខំរក្សាទុកបឹងទាំងនេះគ្មានអ្នកណាហ៊ានប៉ះពាលនោះទេ បើមិនដូច្នោះទេ ម្ល៉េះសមបាត់បង់យូរណាស់ហើយ ហើយលោកក៏ក្លាយជាសេដ្ឋី បាតទៅហើយមិនក្រ រហាមដូច្នោះទេ ។ ឯការលក់អាចម៍ដីដែលជីកពីបារាយណ៍នេះ គឺ លោកធ្វើតាម ព្រះរាជបណ្ទូលរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលបានបង្គាប់ឲ្យ ប្រើរូបភាព ((ស្លឹកត្នោត ខ្ចប់ស្ករត្នោត )) បើមិនប្រើរូបភាពបែបនេះទេ គ្មានលុយនិងអភិវឌ្ឍន៍សាងសងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពឬ(បារាយណ៍សិប្បនិមិ្មត)នោះទេ ។
លោក គង់ មង្គល ប្រធានសមាគមបឹងពារាំង បានផ្ដល់បទសម្ភាសថា ការរិះគន់របស់មនុស្សមួយចំនួនថាការចាក់ដីធ្វើដីឡូតិ៍របស់លោក ហាក់ សេង ប៉ះពាលនិងដីបឹងធម្មជាតិនោះ វាមិនមែនជាការពិតទេគឺ គេចាក់ធ្វើផ្លូវដែលគេរក្សាទុក១០ម៉ែត្រ ហើយវាជាដាន់ផ្លូវរទេះចាស់ពីមុនដែលនៅក្បែរបឹងនឹង ជួនពេលដែលលោក ហាក់ សេង លោក បានធ្វើដីឡួតិ៍ លោកចៅសង្កាត់ និងលោក ក៏បានពឹងឲ្យ លោក ហាក់ សេង ជួយធ្វើផ្លូវ នេះផង ដើម្បីបានប្រយោជន៍ទាំងសងខាង= ទី១/ បានជាផ្លូវសំរាប់ពលរដ្នធ្វើដំណើរ ។ ទី២/ បានប្រយោជន៍ដល់ម្ចាស់ដីឡូតិ៍ក្នុងការប្រើប្រាស់រួមគ្នាផងដែរ ។ ដូច្នេះការរិះគន់មួយនេះគឺជាការរិះគន់បំភ្លើការពិត ដោយគ្មានអ្នកណាថ្លើមធំហ៊ានចាក់ដីលុបដីបឹង យកធ្វើជាកម្មសិទ្ធនោះទេ ៕ ប៊ុនរិទ្ធី