ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ទ្រង់ទ្រាយធំ​នៅខណ្ឌសែនសុខ តែមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយ​បានឆេះឡើង​ទាំងវេលាព្រឹកព្រលឹមតែម្តងនៅក្នុងខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលមូលហេតុនៃអគ្គិភ័យនេះ មិនទាន់ដឹងនៅឡើយ ។

ហេតុការណ៍​បានកើតឡើង​នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រី​មានសមត្ថកិច្ច​បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរហូតដល់​១៨គ្រឿង​ទៅអន្តរាគមន៍អគ្គិភ័យមួយនេះ និងបានគ្រប់គ្រងស្ថាន​ការណ៍បានទាំងស្រុង ។ ប៉ុន្តែទោះយ៉ាងណា ផ្ទះពលរដ្ឋច្រើននៅតែរងការខូចខាតដដែល ។

គេនៅមិនទាន់អាចបូកសរុបការខូចខាតនៅឡើយទេ ខណៈដែលមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ៕

 


ចែករំលែក៖