ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមម្នាក់ ត្រូវរថយន្ដកូរ៉េបុកស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិ វៀតណាម ត្រូវបានរថយន្ដកូរ៉េមួយគ្រឿងរេចង្កូតមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាល នឹងកញ្ចក់ស្លាប់ភ្លាមៗ នៅ នឹងកន្លែង ដោយបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះជាជន ជាតិវៀតណាម ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ នៅខេត្ដកណ្ដាល។

យោងតាមប្រភពពី កន្លែងកើតហេតុបានឲ្យ ដឹងថា នៅពេលកើតហេតុមាន ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលខេ 67.G1 082-79 (ប្រភេទស្លាកលេខវៀតណាម) ជិះដោយបុរសម្នាក់ជាជនជាតិវៀតណាម បានធ្វើដំណើរតាម បណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនលុះមក ដល់កន្លែងកើតហេតុ ក៏មានរថយន្ដកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង 2A-0761បើកដោយតៃកុង ម្នាក់ និងព្រូឡានម្នាក់ដែល បានធ្វើដំណើរបញ្ច្រាសទិសគ្នា ខណៈមកដល់ និងចំណុចកើតហេតុ ក៏បានរេចង្កូតមកផ្លូវ ខាងម៉ូតូបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាល និងកញ្ចក់ស្លាប់យ៉ាង អាណោចអាធ័មនៅក្នុងថ្លុងឈាម រីឯម៉ូតូ និងរថយន្ដរងការខូច ខាតយ៉ាងដំណំ ចំណែកឯតៃកុង និងព្រូឡានត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្ដិ៍។

ក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយក ម៉ូតូជនរងគ្រោះ និងរថយន្ដយកទៅរក្សា ទុករង់ចាំសាច់ញាតិ និងម្ចាស់រថយន្ដបង្កមកដោះស្រ័យទៅតាមផ្លូវ ច្បាប់ ចំណែកសពប្រគល់ទៅ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើត ៕ ភារ៉ា ដង្កោ


ចែករំលែក៖