អ្នកដំណើរក្នុងជើងហោះហើរពីទីក្រុង អ៊ីស្តង់ប៊ុល តួកគី ទៅកាន់ ញូវយ៉ក អាមេរិក ប្រហែ៣២នាក់បានរងរបួស ធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍ចលាចលមួយកើតឡើង ក្នុងយន្តហោះនេះ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ។
មន្ត្រីអាកាសយានដ្ឋានក្រុង ញូវយ៉ក បញ្ជាក់ថា ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី៩ មីនា នៅពេលដែលយន្តហោះបានចុះចតដោយសុវត្ថិភាពក្នុងទីក្រុងញូវយ៉ក ។
ប្រភពព័ត៌មាន AP ផ្សាយថា មនុស្ស២៨នាក់រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Jamaica ក្រោយយន្តហោះបានចុះចតនៅវេលាម៉ោង៥និង៣៥នាទីល្ងាច ។ ម្នាក់ទៀតបាក់ជើង និងរលាត់ ស្នាមជាំ របួសធ្ងន់ធ្ងរ ។
មូលហេតុនៃអំពើចលាចលក្នុងយន្តហោះនេះ មិនត្រូវបានគេបញ្ជាក់ប្រាប់នោះទេ ។ វាបានកើតឡើង នៅមុនពេលជើងហោះហើរ តួកគី អ៊ែរឡាញ នេះចុះចត៤៥នាទី ។
យន្តហោះប៊ូអីង ៧៧៧ នេះបានប្រកាសអាសន្ន ចុះចតបន្ទាន់ ។ វាបានដឹកអ្នកដំណើរជាង៣០០នាក់ បូករួមជាមួយអាកាសយានិកផងដែរ ៕