ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា សូមបងប្អូនកូនក្មួយត្រូវ សហការទទួលស្វាគមន៍ ឲ្យបានល្អ ដោយផ្ដល់ព័ត៌មាន ជាមួយមន្ដ្រីចុះធ្វើជំរឿន ទៅតាមការសាកសួររបស់ក្រុមមន្រ្តីជំរឿន ឆ្នាំ២០១៩នេះ ។ សម្ដេចក្រឡាហោមបានអំពាវ នាវបែបនេះ ខណៈ សម្ដេចក្រឡាហោម ទទួលជួប ជាមួយមន្ដ្រី ចុះធ្វើ ជំរឿន នៅគេហដ្ឋាន សម្ដេច ផ្ទាល់ កាលពីព្រឹកថ្ងៃអាទិត្យ៥កើត ផល្គុន ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ។
ក្រុម មន្ដ្រីជំរឿនដឹកនាំដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញា ។
ក្នុងឱកាសជំរឿននោះ សម្ដេចក្រឡាហោម បានថ្លែងថា៖ គ្រួសារខ្ញុំ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុុមមន្រ្តីជំរឿន ឲ្យបានល្អ ។ ការធ្វើជំរឿនបានចាប់ផ្ដើមពីថ្ងៃទី៣ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ខែមីនា ឬអាចបន្ថែមថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។
ដូច្នេះសូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មាន ជាមួយមន្រ្ដីចុះជំរឿនឲ្យបានល្អទៅតាមការសាកសួររបស់ក្រុមមន្រ្តីធ្វើជំរឿន។ ក្រោយការធ្វើជំរឿន យើងនឹងដឹងថា ប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឲ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ ។ សូមបងប្អូនកូនក្មួយមានសុខភាពល្អ និងសុភមង្គល សូមជូនពរក្រុមមន្រ្តីជំរឿនទូទាំងប្រទេសបំពេញការងារទទួលបានជោគជ័យរាល់ភារៈកិច្ចសម្រាប់សង្គមជាតិ ៕ សំរិត