ព័ត៌មានទាន់ហេតុការណ៍៖

ពកូនទៅទិញខោអាវ ស្រាប់តែបាត់ខ្សែកគ្មាននរណាក្រៅពីអ្នកលក់ហៅទៅប៉ុស្តិ៍ប៉ូលិសសួរនាំ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានពកូនប្រុស អាយុ៩ឆ្នាំ ម្នាក់ទៅរកទិញខោអាវ កន្លែងបុរសម្នាក់ ដែលដាក់លក់តាមចិញ្ចើមផ្លូវ ខណៈកំពុងរើស ស្រាប់តែបាត់ខ្សែកដែលពាក់ជាប់នឹងកកូន ទើបជជែកគ្នា និងហៅទៅប៉ុស្តិ៍នគរបាលសួរនាំ ។

ហេតុការណ៍​​ខាងលើនេះ ​បានកើតឡើងកាលពី​វេលា​ម៉ោង​៦​ និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​៩ ខែ​មី​នា ឆ្នាំ​២០១៩ ស្ថិត​តាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​រង​ការ​ចោទប្រកាន់​ខាងលើ​ឈ្មោះ ប៊ុ​ន ក្រៀម អាយុ​៤១​ឆ្នាំ មុខរបរ​លក់​ខោអាវ​តាម​ផ្លូវ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ចំណែក​ស្ត្រី​ជា​ដើមបណ្តឹង​ឈ្មោះ លឹ​ម គឹ​ម​សេង អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ពូក ខ្នើយ ស្នាក់​នៅ​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ ។ រីឯ​​ខ្សែ​ក​ដែល​ស្ត្រី​ខាងលើ​អះអាង​ថា​ បាត់​នោះជា​ខ្សែកប្លា​ទី​ន​ទឹក​៧ ទម្ងន់​ជិត​៤​ជី ។

តាមប្រភពពី​​ស្ត្រី​ជា​ដើមបណ្តឹង​បាន​អះអាង​ថា មុន​កើតហេតុ រូបគាត់ និងកូនប្រុសបានធ្វើដំណើរចេញពីផ្ទះដើម្បីទៅរកទិញខោអាកីឡាឲ្យកូនរបស់គាត់ហើយបានចូលទៅរើសមើនៅកន្លែងបុរសម្នាក់លក់នៅចិញ្ចើមផ្លូវ ខណៈកំពុងរើសមើល​បណ្តើរ អ្នកលក់​យក​អាវ​មក​ពាក់​លឲ្យកូនប្រុស​របស់​គាត់​​បណ្តើរ តែ​មិន​បាន​ត្រូវចិត្តនោះទេ ហើយ​គាត់​ក៏​ឲ្យកូន​ទៅ​អ្នកលក់​ជួយ​ពរ​ រួច​​គាត់​បន្ត​រើស​ខោអាវទៀត​ ។ លុះ​មួយសន្ទុះ​ ក្រោយ​យក​កូន​មក​វិញ​ស្រាប់តែ​បាត់​ខ្សែ​ក ដែលពាក់ជាប់ និងករបស់កូនគាត់ទើប​ឆោឡោ គ្មាន​អ្នក​ណា​ក្រៅពី​អ្នកលក់​ដែល​ពរ​កូន​របស់​គាត់​នោះ​ទេ​ ជា​អ្នក​ដោះ​យក និង​បណ្តោះ​ទៅ​ឲ្យអ្នក​ផ្សេង ។

តាមប្រភពពី​​បុរសជា​​ចុងចោទ​វិញ​បាន​និយាយ​ថា​ គាត់​មិន​បានដឹង​ពិតមែន ហើយ​ក៏​គ្មាន​ចេតនា​ប្រព្រឹត្ត​បែប​នេះ​ដែរ នៅ​កន្លែង​លក់​ មាន​តែ​អ្នកលក់​ និង​អ្នកទិញ ហេតុ​អ្វី​បានជា​ចោទ​គាត់​បែប​នេះ​ទៅ​វិញ ។

ក្រោយ​ពី​ផ្ទុះ​រឿង​ថា ​​បាត់​ខ្សែ​ក ភាគី​ទាំង​២​ជជែក និង​អះអាង​រៀងៗខ្លួន​មិន​ដាច់ស្រេច មាន​តែ​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​កាត់ក្តី​រឿង​ខាងលើនេះ​ ៕ សុខាសែនជ័យ


ចែករំលែក៖