ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាព នៅព្រំដែន ឥណ្ឌា-ប៉ាគីស្ថាន កាន់តែតានតឹង ក្រោយឥណ្ឌាសាកល្បងមីស៊ីល

ចែករំលែក៖

ព្រំដែន តំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថានបានឈានទៅរកភាពតានតឹងថែមមួយកម្រិតទៀតហើយ ដោយឥណ្ឌា បានបាញ់សាកល្បងមីស៊ីល ដែលអាចបំផ្លាញទីតាំងក្នុងបរិវេណជិត១គីឡូម៉ែត្រក្រឡា ។ សកម្មភាពខាងលើធ្វើឲ្យការ ប្រឈមមុខតានតឹងខ្លាំងជាងមុនទ្វេដង អាចឈានទៅរកសង្គ្រាម ជាទ្រង់ទ្រាយធំ ។

កន្លងមក ភាគីប៉ាគីស្ថាន ក៏មិនព្រមចុះចាញ់នោះដែរ ដោយបន្ថែមកម្លាំងទាហានជាច្រើននៅតាមបណ្តោយព្រំដែន ជាប់ប្រទេសឥណ្ឌា ត្រៀមលក្ខណៈធ្វើសង្គ្រាម ។ សារព័ត៌មាន Sputnik បានដកស្រង់សម្តីរដ្ឋមន្ត្រី ការពារជាតិ ឥណ្ឌា បានប្រកាសថា កាលពីថ្ងៃទី១១ ខែមីនា កម្លាំងទាហានកាំភ្លើងធំឥណ្ឌា បានបញ្ជូនអាវុធធុនធ្ងន់ប្រភេទ Pinaka ទៅកាន់ព្រំដែន Pokharan ជាប់ប៉ាគីស្ថានដើម្បីសាកល្បង ។

នៅក្នុងការសាកល្បងនោះ ប្រព័ន្ធ អាវុធ Pinaka បានបាញ់ជិត២០គ្រាប់ ទៅលើគោលដៅមានចម្ងាយចាប់ពី២០ដល់ ៩០គីឡូម៉ែត្រ ដោយបំផ្លាញគោលដៅទាំងស្រុង ក្នុងបរិវេណ ៩០០គីឡូម៉ែត្រក្រឡា។ការសាកល្បងនាំមកនៅលទ្ធផលដូចការចង់បានរបស់កម្លាំងទាហានឥណ្ឌា។

អាវុធPinaka បានបាញ់សាកល្បងទទួលបានជោគជ័យជាច្រើនលើកកន្លងមក ចាប់តាំងពីឆ្នាំ ១៩៩៥ហើយបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពឥណ្ឌា។ អាវុធទាំងនោះបានបំពាក់នៅលើរថយន្ត Tatra ដោយរថយន្តនិមួយៗអាចបំពាក់ជើងទម្រងបាញ់បានដល់ទៅ២ មាន ១២គ្រាប់ អាចបាញ់ចេញទាំងអស់ក្នុងរយៈពេល៤៤វិនាទីក្នុងចម្ងាយ៩០គីឡូម៉ែត្រ។

កាលពីខែកក្កដាកន្លងមកមីស៊ីលខាងលើបានសាកល្បងដោយជោគជ័យនៅតំបន់ Chandhan ហើយពេលនេះមីស៊ីលខាងលើបានអភិវឌ្ឍន៍បន្ថែមដើម្បី មានប្រសិទ្ធិភាពកាន់តែខ្លាំង នៅក្នុងការវាយប្រហារ។ ឥណ្ឌាបានផ្តល់អាទិភាពដល់ការបំពាក់មីស៊ីលខាងលើនៅតាមបណ្តោយព្រំដែន ប៉ាគីស្ថាននិងចិន ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ៕


ចែករំលែក៖