ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស ជិត​២០នាក់ ដោយគ្រោះទឹកជំនន់នៅប្រេស៊ីល

ចែករំលែក៖

ទីក្រុង​ Sao Paulo ​របស់ប្រទេសប្រេស៊ីលរងការវាយប្រហារដោយគ្រោះទឹកជំនន់ជាត្រងទ្រាយធំ បណ្តាលឲ្យមានអ្នកសា្លប់ ដល់ទៅ​១២នាក់ និង ៦នាក់រងរបួស ។ ​

មន្ត្រីទទួលបន្ទុក គ្រោះធម្មជាតិប្រេស៊ីល​បានប្រកាសឲ្យដឹងកាលពីថ្ងៃទី​១១ខែមីនាថា គ្រោះ ទឹកជំនន់បណ្តាល ឲ្យមានការបាក់ដី​គ្រប់ដណ្តប់ណៅទីក្រុងជាច្រើន ក្នុងប្រទេសប្រេស៊ីល ក្នុងនោះមានទីក្រុង​ Riberao Pires សមាជិកគ្រួសារមួយ មានគ្នា៤នាក់បានស្លាប់ និង២នាក់រងរបួស ពេលដែលផ្ទះរបស់ពួកគេបានបាក់រលំទាំងយប់ ។

បាក់ដីផ្សេងទៀតនៅ Embu das Artes សម្លាប់មនុស្សម្នាក់ ខណៈមនុស្ស៣នាក់ផ្សេងទៀតលិចទឹក នៅក្នុងតំបន់ Sao Caetano do Sul, ម្នាក់នៅ Sao Paulo និង២នាក់ នៅក្បែរខាង Santo Andre និងម្នាក់ទៀតនៅទីក្រុងឧស្សាហកម្ម Sao Bernardo do Campo ។ អាជ្ញាធរបានថ្លែងលម្អិតព័ត៌មាននេះ ។

ក្រុមប្រយុទ្ធប្រឆាំងអគ្គិភ័យ បានសង្គ្រោះមនុស្សជាច្រើននាក់ ដែលជាប់គាំងក្នុងទឹក និងភក់ នៅ Sao Paulo ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំជាងគេរបស់ប្រេស៊ីល ។ ទីក្រុងនេះមានប្រជាជនរស់នៅជាង២០លាននាក់ ។ ទឹកជំនន់កាលចុងរដូវក្តៅកន្លងនេះផងដែរ បានធ្វើឲ្យកាត់ផ្តាច់ផ្លូវសរសៃឈាមដ៏សំខាន់ ទៅកាន់តំបន់ជិតខាង កាត់ផ្តាច់ផ្លូវរថភ្លើង និងផ្លូវរថយន្តក្រុងជាដើមនៅតាមតំបន់ខ្លះ ។

ក្រុមជួយសង្គ្រោះប្រើប្រាស់កាណូតបើកបរតាមផ្លូវក្នុងទីក្រុងដើម្បីជួយសង្គ្រោះមនុស្ស ។ កាលពីថ្ងៃចន្ទនេះ អភិបាលក្រុង Joao Doria ស្នើពលរដ្ឋស្នាក់នៅក្នុងផ្ទះ ខណៈភ្លៀងបន្តធ្លាក់ខ្លាំង ។ ទីកន្លែងខ្លះក្នុងទីក្រុងពោរពេញដោយភក់ល្បាប់ផងដែរ ៕


ចែករំលែក៖