ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធនាគមាសឆ្នាំ២០១៩ ជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន ផ្លាស់ប្ដូរបទពិសោធន៍ ជាច្រើនរួមគ្នា

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធព លខេមរភូមិន្ទ(ខ.ភ.ម) នៅថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០ ១៩ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩ ភាគីកងទ័ពរំដោះប្រជាជនចិន លោកឧត្ដម សេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xia ng)នាយរងសេនាធិការកងទ័ព ជើងគោក តំបន់យោធ ភូមិភាគខាងត្បូងនៃកងទ័ពរំដោះ ប្រជា ជនចិន ចូលជួបស ម្តែងការ គួរសម និងពិភាក្សាការងារ ។

សូមជម្រាបជូនថា លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩នេះ រវាងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងកងទ័ពរំដោះប្រជា ជនចិន នឹងបើក “រយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០ ១៩” នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រ ពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។ នេះគឺជាលំហាត់នាគមាសលើ កទី៣ រវាងកង ទ័ពប្រទេសទាំងពីរដែលធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៦ មក ។

លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង (ខ.ភ.ម) ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្ស ធម៌ការជួយ ស ង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជា ជាតិក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ពស្របតាមកិច្ចសហ ប្រតិបត្តិការរបស់ ក្រសួង ការពារជាតិ នៃប្រទេសទាំងពីរ ។ លំហាត់នេះជាការឆ្លុះ បញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិ បា លជាពិសេសក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាង (ខ. ភ.ម) និងកងទ័ពរំដោះ ប្រជាជនចិនលើគ្រប់វិស័យ និងគ្រប់ ជ្រុងជ្រោយ ។

ពិធីបើកស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ(ខ.ភ.ម) ចំណែកពិធីបិទនឹងធ្វើ ឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ ។ លំហាត់ហ្វឹកហ្វឺននេះមានភាគីកងទ័ពរំដោះប្រជាជនចិនចូល រួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើ ការក្នុងលំហា ត់ចំនួន៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើកបិទចំនួន១,៦៨៥នាក់ ។

ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសារមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពល រដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រ អង្គការ សហ ប្រជាជាតិ និងវិស្វកម្មជាដើម ។

អាវុធយុទ្ធភណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាស ឆ្នាំនេះ រួមមានដូច ជា៖ រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំ ទ្រពីលើអាកាសជាដើម ៕ សុខដុម


ចែករំលែក៖