ខេត្តកំពងធំ៖ កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃពុធ ៨កើតខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ខែ មីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងបញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការចុះបង្រ្កាប់និងឃាតខ្លួនជនសង្ស័យទាំង៥នាក់ តាមបញ្ចារបស់ លោកអ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យឃាតខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងជំនួញចែកចាយគ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប្រឡាយចិន ស្ថិតនៅភូមិ វល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។ មុខសញ្ញាជួញដូរទាំង៥នាក់៖ ទី ០១ឈ្មោះ រ៉ៃ នៀល ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ២ ឈ្មោះ គុំ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិឡឹកផ្ទះ ឃុំព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ, ឈ្មោះ ហ៊ូត លូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, ឈ្មោះ សឿន សល់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិ ប្រាសាទ ឃុំ ព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ និងឈ្មោះ កែវ ក្សាន្តផល្គុន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ សៀមណាយ ឃុំព្រះដំរី ស្រុក ស្ទោង ខេត្តកំពង់ធំ។
ក្នុងករណីនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន ០២កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវកម្លាំងនគរបាលនៃស្នងការខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី