ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល ស្រុកពួក ចុះឃាត់ខ្លួនពីបទប្រព្រឹត្តករណីបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា(ដុតផ្ទះ) ។

តាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទី នា ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង និង វាលស្រែ ដែលបង្កឡើងដោយ ជន សង្ស័យ ឈ្មោះ ឡា លាត ហៅ ធី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកើតហេតុ មានមុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប បាន ផឹកស្រាស្រវឹង ហើយដើរដុតផ្ទះរបស់អ្នកជិតខាង បណ្តាលឲ្យឆេះអស់ទាំងស្រុង ០៤ខ្នង និង ឆេះរាលដាល់ដីព្រៃ និង ស្រែជាច្រើនហិកតា កើតឡើងចំនួន៣ភូមិក្នុងមូលដ្ឋានឃុំរើល ស្រុកពួក ។

ក្នុងនោះផ្ទះទី១របស់ជនរងគ្រោះឈ្មោះ ញាណ លឿ ភេទស្រីអាយុ៥៣ឆ្នាំ ស្ថិតនៅភូមិស្រះ ឃុំរើល ស្រុកពួក មានទំហំ៧ម៉ែត្រគុណ៥ម៉ែត្រ កម្ពស់ ២ម៉ែត្រ ជញ្ជាំងក្ដារប្រក់ស៊ីប្រូ ,ផ្ទះទី២របស់ឈ្មោះ ព្រឿម គង់ភេទស្រីអាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើលស្រុកពួក មានទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ កម្ពស់១,៨០ម៉ែត្រ ប្រក់ស័ង្កសី , ផ្ទះទី៣របស់ឈ្មោះ ភាវ ណុប ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក មានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់១,៨០ ម៉ែត្រ និង ផ្ទះទី៤ឈ្មោះ សឿម សន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មានទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ កម្ពស់២ម៉ែត្រ លំនៅដ្ឋានទាំង៤ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។ ក្នុងនោះបានធ្វើឲ្យខូចខាតឆេះស្រូវអស់ ៥ពាន់គីឡួក្រាម, ផ្ទាំងសឡា ៣គ្រឿង ទូរទស្សន៍ ៣គ្រឿង ,ប្រាក់ថៃ ៥ម៉ឺនបាត និងគ្រឿងឈើគ្រោង ធ្វើផ្ទះមួយចំនួនធំ ដោយគិតជាទឹកប្រាក់ក្នុងការខូចខាត សរុប ១៧ពាន់៥០០ដុល្លារ ។

ក្នុងករណីនេះគឺបង្កឡើងដោយជនសង្ស័យខាងលើ ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអធិការនគរបាលស្រុកពួកទៅតាមនីតិវិធីច្បាប់បន្ត នៅរសៀលថ្ងៃទី១២ មីនា ឆ្នាំ ២០១៩ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង១៥ នាថ្ងៃដដែលនោះដែរ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតំបន់កើតហេតុ មានការភិតភ័យ បាននាំគ្នាភៀស ចេញពីលំនៅឋានរបស់ខ្លួន ទៅនៅកន្លែងផ្សេង ដោយទទួលដំណឹងថា ជនសង័្សយ បានរត់រួចពីកន្លែងឃុំខ្លួន ដោយថាជននេះ មានចេះអោមអាម ដាក់ខ្នោះឥតជាប់ ។ តែត្រូវបានកម្លាំងសមត្ថ កិច្ចបានណែនាំ ពន្យល់ដល់បងប្អូន ដោយបានបញ្ជូនជនសង័្សយទៅកាត់អធិការនគរបាលស្រុកពួក ប្រកបដោយ សុវត្ថិភាព សុំបងប្អូនកុំមានការភ័ន្តច្រឡំ ចំពោះសមត្ថកិច្ចគ្រប់គ្រងជនសង្ស័យមិនបាននោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖