ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ត្រាក់ទ័រ ១គ្រឿងថា ឈូកដីបម្រុងរបស់រដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋអន្សាចំបក់ឃាត់ត្រាក់ទ័រ ១គ្រឿង ខខណៈកំពុងធ្វើសកម្មភាពឈូកឆាយដីបម្រុងរបស់រដ្ឋ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀល ថ្ងៃពុធ ៨កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចាន់ឈ្វា ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ត្រាក់ទ័រ ពណ៏កំបោ ១គ្រឿងដែលកម្លាំងបានឃាត់ម្ចាស់ឈ្មោះ ជុំ បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិអន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលខាងលើបន្តទៀតថា មូលហេតុដែលកម្លាំងឃាត់ត្រាក់ទ័រ ១គ្រឿងនេះ នៅគ្រាដែលកំពុងធ្វើសកម្មភាពឈូកឆាយដីបម្រុងរបស់រដ្ឋ ជាក់ស្ដែង ហើយបច្ចុប្បន្នវត្ថុតាងត្រាក់ទ័របាននាំយកមក បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ ប៉ឹម ពិន


ចែករំលែក៖