ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ចខណ្ឌ៧មករា​ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​ចំការមន​ ឃាត់ខ្លួន ជនសង្ស័យប្រុសស្រី​ ៣នាក់ ពាក់ពាន់ករណីវាយប្លន់

ចែករំលែក៖

ភ្នំពេញ​៖​ ​ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា​ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​ចំការមន​ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី​ ៣នាក់ពាក់ពាន់និងករណីវាយប្លន់នៅក្នុងផ្ទះសំណាក់​ មួយកន្លែង​ ។

ប្រតិបត្តិការ​នេះធ្វើឡើងកាលពីវេលាម៉ោង​១និង៣០នាទីរសៀល​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្ទះសំណាក់​ យីហោ​ ម៉ៅ​ សំរិទ្ធ​ ម៉ាស្សា​ ជិតអធិការខណ្ឌ៧មករា​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ ។

ជនសង្ស័យទាំង​ ៣នាក់ខាងលើ​ ទី១-ឈ្មោះ សូ ណាង ហ៉ាង ភេទប្រុស​ អាយុ​ ២០ឆ្នាំ មុខរបរ​ ជាងជួសជុលទូរសព្ទ័ ស្នាក់នៅផ្ទះ៤៤E1 ផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​, ។

២-ឈ្មោះ អេម លីណា ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ នៅផ្ទះ មានស្រុកកំណើតនៅភូមិកងមាស ឃុំកំពង់ចាម ខេត្តកំពង់ចាម​ ។

ទី៣-ឈ្មោះ វិត យុំាងលិត​ ភេទប្រុស​ អាយុ​ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វិន យ៉ាងសឹង ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ ជនជាតិវៀតណាម ស្នាក់នៅផ្ទះឈើ​ សង្កាត់ច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានចូលទៅលេងនៅក្នុងហាងអ៊ីនធីណេត​ មួយកន្លែង​ ដែលស្ថិតនៅខាងក្រោយរោងកុនគិរីរម្យ​ ខណៈនោះ​ ស្រាប់តែជនសង្ស័យបានដើរមករករឿង​ជនរងគ្រោះ​ បានវាយទៅលើជនរងគ្រោះរហូតដល់រត់គេចខ្លួនបាត់​ ដោយនៅពេលនោះ​ ជនសង្ស័យបា​នឃើញជនរងគ្រោះរត់ចោលម៉ូតូ​ ជាឱកាសល្អសម្រាប់ជនសង្ស័យទាំងនោះ​ បាននាំគ្នាលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក់​ ICON យកទៅបញ្ជាំនៅផ្សារឃ្លាំងរំសេវ​ ដោយដាក់បញ្ជាំក្នុងតម្លៃចំនួន​ ១២០ដុល្លារ​ ។

លុះដល់ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩នេះ​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី​ ៣នាក់​ ដកហូតសម្ភារមួយចំនួន ។

ក្រោយពី​ កម្លាំសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក​ កម្លាំងសមត្ថកិច្ចសួរនាំ​ រួចប្រគល់ជូនកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ ដើម្បីបន្តនីតិវិធីច្បាប់៕ ស រស្មី


ចែករំលែក៖