ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀត ជិះដោយបុរសម្នាក់បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលា​ម៉ោង៨​និង១០នាទី​យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែង និងផ្លូវ២១៨ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BA-4915 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុកែងផ្លូវ២៦១ក៏បត់ឆ្វេងដៃទៅទិសខាងជើងបានបន្តិច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរី០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ1C-0070 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៦១ទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកចំពាក់កណ្តាលម៉ូតូពេញទំហឹងបណ្តាលឲ្យដួលបោកទៅ និងថ្នល់រងរបួសធ្ងន់ទាំងពីនាក់ ចំណែកខាងបុរសត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យដោយខ្លួនឯង ។ ឯខាងនារីត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យ ព្រះកុសុមៈ ដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំភាគីទាំង២ចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖