ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងអាប៉ោងមួយកន្លែង ស្ថិតនៅកន្លែងតារាងបាល់ទះ ក្នុងភូមិអង្គ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានបើកលេងយ៉ាងរលូនដោយមានបុរសម្នាក់ តាំងខ្លួនជាអ្នកព័ត៌មានមកកាងទីតាំងនោះ ។
បើតាមការបង្ហើបពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងបានប្រាប់ឲ្យ ដឹងថា ទីតាំងខាងលើបានបើកតារាងបាល់ទះតែបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ លេងជារៀងរាល់ថ្ងៃ មានអ្នកចាញ់ និងឈ្នះនេះ ជាហេតុដែលធ្វើឲ្យកើតបទល្មើសលួចឆក់ប្លន់កើតឡើង មិនត្រឹមតែប៉ុណ្ណោះ មានបុរសម្នាក់តាំងខ្លួនជាអ្នកសារព័ត៌មានអង្គុយចាំកាងនៅទីតាំងខាងលើនោះផងដែរ ។
ប្រជាពលរដ្ឋបានស្នើដល់សមត្ថកិច្ចមូលដ្ឋានមេត្តាជួយពិនិត្យមើលទីតាំងខាងលើនេះផង ៕ សុខាសែនជ័យ