ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលឈ្មោះ ឈុន​ ប៉ន​ អាងអំណាចប្តឹងមូលបង្កាច់ពលរដ្ឋ បន្ទាប់ពីប្តឹងទាមទារដីចំណីទន្លេមិនបាន

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ២នាក់ប្តី ប្រពន្ធរងនូវពាក្យបណ្តឹងអយុត្តិធម៌ ដោយសារតែបុគ្គលមានអណាចម្នាក់ប្តឹងមួលបង្កាច់ចូលទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានចោទពលរដ្ឋទាំង២នាក់នោះ ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តនៅភូមិព្រែកតាប្រាក់​ ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ បន្ទាប់ពីដើមបណ្តឹងរូបនោះប្តឹងទាមទាររំលោភយកដីចំណីទន្លេមិនបានសម្រេចរួចមក ។

យោងតាមដីកាកោះរបស់លោកសេង​ រិទ្ធី​ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល​ បានកោះហៅបុរសម្នាក់ឈ្មោះញ៉ុល​ យឺត​ អាយុ៥០ឆ្នាំ និងកោះហៅស្ត្រីម្នាក់ ឈ្មោះឆុន​ ម៉េន​ អាយុ៤៩ឆ្នាំ​ អ្នកទាំង២ត្រូវជាប្តី ប្រពន្ធ​ មានទីលំនៅភូមិព្រែកតាប្រាក់​ ឃុំតាលន់​ ស្រុកស្អាង​ ។ តាមដីកាកោះខាងលើបានបញ្ជាក់ថា យើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះឈុន​ ប៉ន​ មិនបានបញ្ជាក់ទីលំនៅនិងមុខរបរដើមបណ្តឹងនៅក្នុងដីកាកោះនោះទេ ដោយបង្កាប់អោយចុងបណ្តឹងទាំង២នាក់ប្តីប្រពន្ធខាងលើចូលមកកាន់អយ្យការដម្បីបំភ្លឺនៅព្រឹកថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៩។

ស្ត្រីម្នាក់ឈ្មោះឆុន​ ម៉េន​ បានបង្ហាញដីកាខណៈដែលរូបគាត់ និងប្តីចូលមកឆ្លើយបំភ្លឺតាមដីកាកោះនោះតាមការកំណត់ និងបានរៀបរាប់ពីតំណើររឿងជំរាបជូនក្រឡាបញ្ជីរបស់តំណាងអយ្យការរួចមក ក៏បានសំដែងនូវការក្តុកក្តួលប្រាប់អ្នកយកព័ត៌មានថា រូបកាត់ទាំង២នាក់ប្តីប្រពន្ធរងនូវបណ្ដឹងពីបុគ្គលម្នាក់ឈ្មោះ ឈុន ប៉ន បានប្ដឹងពួកគាត់មកកាន់តុលាការខេត្ដកណ្ដាល ដោយមួលបង្កាច់ពីការពិត ដែលបុគ្គលមានអំណាចរូបនោះ ប្ដឹងចោទប្រកាន់ពួកគាត់ពីបទហិង្សា លើអ្នកកាន់កាប់អចលនវត្ថុដោយទុច្ចរិត ផ្ទុយពីអ្វីដែលកើតមានកន្លងមក ។

ស្រ្ដីខាងលើបានបន្ដថា កន្លងមកឈ្មោះ ឈុន ប៉ន រូបនេះ បានប្ដឹងគាត់ទៅសាលាឃុំតាលន់ ទាមទាយកដីដុះចំណីទន្លេ ដែលគាត់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ទើបមកដល់អំឡុងឆ្នាំ២០១៩នេះបុគ្គលឈ្មោះ ឈុន ប៉ន តេ​ គម្រាមនិងជេររូបគាត់ដូចស្រាតដើរ ដោយបង្ខំឲ្យគាត់ឈប់ដាំដុះលើដីចំណីទន្លេ ដែលជាដីកេរ្ដិ៍ពីម្ដាយរបស់គាត់ ។ ស្រ្ដីរូបនោះបន្ដថា គាត់និងប្ដីយល់ព្រមទទួលស្គាល់ថា ម្ដាយរបស់គាត់ពិតជាបានលក់ដីនោះមែន តែមិនមែនជាដីចំណីទន្លេនោះទេ គឺការលក់ទិញវាស់ម៉ែត្រ ទទឹង និងបណ្ដោយត្រឹមត្រូវ ថែមទាំង មានបោះបង្គោលព្រំប្រទល់ទៀតផង តែបែរជាឈ្មោះ ឈុន ប៉ន នៅតែទាមទារដីដុះចំណីទន្លេ ជាប់ដីគាត់ដែលទិញនោះ ដើម្បីកាន់កាប់មិនឲ្យគាត់អាស្រ័យផល ថែមទាំងដាក់ពាក្យបណ្ដឹងទៅសាលាឃុំតាលន់ តែអាជ្ញាធរឃុំមិនកាត់ក្ដីឲ្យខាងណា ឈ្នះ ចាញ់ទេ ដោយសារតែដីចំណីទន្លេជាដីរបស់រដ្ឋ ។ លុះក្រោយមក បែរជាឈ្មោះ ឈុន ប៉ន មកដាក់ពាក្យបណ្ដឹងនៅតុលាការខេត្ដកណ្ដាល ដោយចោទប្រកាន់គាត់ប្រើហិង្សាទៅលើបុគ្គលឈ្មោះ ឈុន ប៉ក់ ខុសពីការពិត ។ ជាមួយគ្នានោះដែរ ស្រ្ដីឈ្មោះ ឆុន ម៉េន​ បានសុំណូមពរយ៉ាងទទូចដល់តុលាការខេត្ដកណ្ដាលមេត្ដាពិចារណា ព្រោះគាត់ពុំបានប្រព្រិត្ដអំពើមិនគប្បី និងហិង្សាដូចដែលដើមបណ្ដឹងចោទនោះទេ ។

លោកមេឃុំតាលន់លោក ភីន​ លឹម​បឿន បានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្ត នៅថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៩ ឲ្យដឹងថា ករណីនេះ មិនមានការប្រើហិង្សាដូចដើមបណ្ដឹងចោទទៅចុងបណ្ដឹងនោះទេ គឺកន្លងមកឈ្មោះ ឈុន ប៉ន​ នេះបានមកដាក់ពាក្យបណ្ដឹងទាមទារយកដីដុះចំណីទន្លេ តែខ្ញុំ(មេឃុំ)មិនអាចដោះស្រាយចេញ ឬសម្រេចឲ្យអ្នកណាឈ្នះបានឡើយ ដោយសារតែដីនេះ ជាដីដុះចំណីទន្លេរបស់រដ្ឋ ហើយលោកមេឃុំ ក៏មានការងឿងឆ្ងល់ផងដែរ ហើយបានដាក់សំណួរសួរថា លោកក៏ឆ្ងល់ដែរ ថា ដំណើររឿងភាគីទាំងពីរ មិនមានការប្រតាយប្រតប់ ឬប្រើហិង្សាណាមួយឡើយ តែបែរជាដើមបណ្ដឹងចោទទៅចុងបណ្ដឹងថា ប្រើហិង្សាជាបទល្មើសព្រហ្មទណ្ឌទៅវិញ ។ ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលលោកទិន​ សុចិត្រា​ បានបញ្ជាក់ថា សំណូរឿងនេះ ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ​ ហើយជាគោលការណ៍ច្បាប់ឲ្យតែមានពាក្យបណ្តឹងចូលមកអយ្យការ គឺខាងអយ្យចេញដីកាកោះហៅបុគ្គលពាក់ព័ន្ធមកសាកសួរ ដើម្បីពិនិត្យមើលទៅលើអង្គហេតុទើបសម្រេចជាក្រោយ ៕ ស្អាងជ័យ


ចែករំលែក៖