ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលា ការងារសម្ព័ន្ធមេត្រីភាព រវាងកងយោធពល ខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាព ស៊ីវិល រយៈពេល៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រ សួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ បូកសរុបការងារសម្ព័ន្ធមេត្រី រវាង(ខ.ភ.ម) ជាមួយស្ថាប័នអង្គភាពស៊ីវិលរយៈពេល៣ ឆ្នាំគឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ។

ពិធីនេះ ប្រព្រឹត្តទៅនៅវិមានសន្តិភាព មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ កងឯកភាពចំណុះក្រសួងការពារជាតិ ថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៊ីវិល និងសប្បុ រសជន ប្រមាណ ៥០០នាក់ ។

ការងារសម្ព័ន្ធមេត្រី រវាង(ខ.ភ.ម) ជាមួយស្ថាប័នអង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ពង្រឹងខឿនការពារជាតិកម្ពុជា កាន់តែរឹងមាំ ។

គោលបំណងការរៀបចំសិក្ខាសាលានេះ មាន៦ចំណុច៖

ទី១៖ ពិនិត្យឡើងវិញលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រយះពេល៣ឆ្នាំកន្លងទៅ

ទី២៖ ដើម្បីលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព ឱ្យធ្វើសកម្ម ភាពបន្ត និងពង្រឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានសកម្មភាពបន្ថែមទៀត

ទី៣៖ ពង្រឹង និងពង្រីក សមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រងទិសដៅឱ្យមានគុណប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែង

ទី៤៖ កៀរគរ ទាក់ទាញឱ្យបានច្រើនបន្ថែមទៀតនូវការចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រីភាពក្នុងការកែទម្រង់កងយោ ធពលខេមរភូមិន្ទ ពិសេសចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គ មគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាត្រៀមពេលចូលនិវត្តន៍ ទៅរស់នៅក្នុងសង្គមស៊ីវិល ។

ទី៥៖ តាមរយះសិក្ខាសាលានេះ ទាក់ទាញស្វែងរកដៃគូសម្ព័ន្ធមេត្រីភាពថ្មីៗ ថែមទៀត

ទី៦៖ វាយតម្លៃត្រឹមត្រូវនូវគុណសម្បត្តិ (ចំណុចខ្លាំង) និងរកឱ្យឃើញនូវគុណវិបត្តិនានា និងចំណុចខ្សោយកន្លងមក ដើម្បីលើ កទឹកចិត្ត និងតម្រង់ទិសកែលម្អឡើងវិញទាន់ពេលវេលាផងដែរ៕ សុខដុម


ចែករំលែក៖