ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ១ខ្នងត្រូភ្លើងឆេះអស់ទាំងស្រុង សង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

 

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នង ធ្វើអំពើឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខណៈដែល កម្ពុជាកំពុងរងនូវឥទ្ធិពលបាតុភូតអែលនីញ៉ូ បង្កឲ្យអាកាសធាតុក្តៅហួតហែងកំដៅហក់ឡើងពី៤០ទៅ៤២អង្សារ ។ អគ្គិភ័យនោះត្រូវបានជួយទប់ស្កាត់ទាន់ពេលវេលាប្រើប្រាស់រថយន្តទឹករបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿងនិងជួយពីប្រជាពលរដ្ឋបាញ់ទឹកពន្លត់ភ្លើងមិនឲ្យរាលដាលទៅឆាបឆេះផ្ទះអ្នកជិតខាង៥ទៅ៦ខ្នងថែមទៀតនោះឡើយ ។

អគ្គិភ័យនោះផងដែរសមត្ថកិច្ចដាក់ការ សង្ស័យឆ្លងចរន្តអគ្គិសនីខណៈម្ចាស់ផ្ទះចាក់សោរចោលទៅចូលរួមមង្គលការបង ប្អូននៅក្រុងប៉ោយប៉ែត ។ អគ្គិភ័យកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២១ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យ ដឹងថាអគ្គិភ័យនោះមិនបង្កឲ្យគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ។ ម្ចាស់ផ្ទះមានឈ្មោះ ម៉ា ណូក ហៅវ៉ាន់ នៀម ភេទប្រុសអាយុ៣១ឆ្នាំ ប្រកបមុខរបរជាងថតរូប រស់នៅភូមិឃុំកើតហេតុខាងលើ ។ ទ្រព្យសម្បត្តិរងការខូចខាតដែលគិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ។

សូមបញ្ជាក់ករណីអគ្គិភ័យនោះផងដែរកាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០១៩ភ្លើងបានឆេះព្រៃលើភ្នំស្វាយ កណ្តាលក្រុងសិរីសោភ័ណ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញជួយអន្តរាគមន៍ដើម្បីពន្លត់ភ្លើងមិនឲ្យរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋនោះឡើយ ។ ភ្លើងឆេះព្រៃភ្នំស្វាយគេមិនទាន់ដឹងបង្កឡើងដោយសារអ្វីនៅឡើយនោះទេ ។

ខេត្តបន្ទាយមានជ័យក្នុងយៈពេលចុងក្រោយនេះ គេមើលឃើញថាអគ្គិភ័យបានកើតឡើងឆាបឆេះផ្ទះ ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះករណីភ្លើងឆេះព្រៃនៅតាមតំបន់មួយចំនួនក្នុងបឹងទន្លេសាបក្នុងស្រុកមង្គលបូរី ក៏បានកើតឡើងបណ្តាលឲ្យព្រៃលិចទឹកជម្រកត្រីពង ប្រមាណ១០០ហិកតារងការឆាបឆេះ ។

ជុំវិញបញ្ហាអគ្គិភ័យនេះផងដែរនាយកដ្ឋានពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ។ គ្រោះអគ្គិភ័យកើតឡើងក្នុងរដូវប្រាំងក្តៅហួតហែងរយៈពេល២០ថ្ងៃខែមីនា នេះ បានកើតឡើង៣៦លើក សម្លាប់មនុស្ស៣នាក់៕ សំ វិច្ឆិកា

 


ចែករំលែក៖