ព័ត៌មានទាន់ហេតុការណ៍៖

ឡើងតខ្សែអ៊ីនធើណេតទាក់ជាមួយខ្សែកាប្តិ៍បណ្តាលឲ្យឆក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ធ្លាក់របួសធ្ងន់ ខណៈឡើងតខ្សែអ៊ីនធើណេតទាក់ជាមួយខ្សែកាប្តិ៍បណ្តាលឲ្យឆក់ភ្លាមៗធ្លាក់មកក្រោម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះនៅមិនទាន់ត្រូវបានស្គាល់ឈ្មោះនោះទេ ៕


ចែករំលែក៖