ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បញ្ចប់ជីវិតខ្លួនឯង មិនដឹងមូលហេតុ នៅក្នុងព្រៃ ខាងក្រោយផ្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រៃង៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួនឯងនៅក្នុងព្រៃ​ខាងក្រោយផ្ទះ​ ដោយមិនទាន់ដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះ ឈ្មោះសីហា លាក់ ហៅ (ឆៀ) អាយុ២៤ឆ្នាំ រស់នៅភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក ។ ជនរងគ្រោះជាមនុស្សកំព្រារ ។ ម្តាយបានស្តាប់ចោល ចំណែកឪពុក មានស្រីថ្មី ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ ពីផ្ទះ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លុះព្រឹកឡើងថ្ងៃទី២២ ខែមីនា ទើបដឹងថាជនរងគ្រោះ ស្លាប់ដោយសារចងក។ ជនរងគ្រោះធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី៨ ។

នគបាលប៉ុស្តិ៍កោះព្រះ មកពិនិត្យសាកសពឃើញថាៈ ជនរងគ្រោះពិតជាស្លាប់ដោយចងកខ្លួនឯងពិតប្រាកដ គ្មានអ្វីគួរកត់សម្គាល់ជាករណីឃាតកម្មឡើយ ហើយប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត


ចែករំលែក៖