ព័ត៌មានទាន់ហេតុការណ៍៖

ចាក់សាំងដុតក្មេងប្រុស ចោទថា លួចលុយ១ម៉ឺនរៀល សមត្ថកិច្ចនគបាលស្រុកពួក ចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តសៀមរាប៖ មានករណីហិង្សាដោយ ចេតនា ចាក់សាំងដុតក្មេង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចតូបលក់ដូរ មុខរបរលក់ដូរ នៅភូមិគោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តែម មឿត ភេទស្រី តែងខ្លួនធ្វើប្រុស អាយុ៣៩ ឆ្នាំ បានចាក់សាំងចំនួន១ គំរបដបទឹកសុទ្ធ និងដុតលើក្មេងរងគ្រោះ ឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស នៅភូមិ ឃុំជាមួយគ្នា បណ្តាលឲ្យឆេះ និងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រោ្គះនៅមន្ទីរពេទ្យ កុមារគន្ធបុប្ផា ។

មូលហេតុហិង្សានេះ បណ្តាលមកពី ជនរងគ្រោះបានលួចលុយ ជនសង្ស័យចំនួន១០.០០០រៀល ។

ក្រោយពេលកើតហេតុកម្លាំង ជំនាញបានចុះស្រាវជ្រាវកន្លែង កើតហេតុ កសាងសំណុំរឿង ស្រាវជ្រាវ និងបានសហការជាមួយការិយា ល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ឃាត់ជនសង្ស័យបាន ហើយបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពួកអនុវត្តនីតិវិធីបន្ត ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានឲ្យដឹងនៅ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យកំពុងស្ថិតនៅក្នុង អធិការដ្ឋាននគបាលស្រុកពួក បន្ដការសួរនាំទៀត ចំណែកក្មេងរងគ្រោះ ធូរស្បើយគ្រាន់បើហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖