ព័ត៌មានទាន់ហេតុការណ៍៖

ពីធីមង្គលការកូនស្រីពៅលោកថាក់ស៊ីន មានមន្ត្រីជាន់ខ្ពស់ថៃ ជាច្រើនចូលរួម​

ចែករំលែក៖

ពិធីមង្គលការកូនស្រីពៅ​របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ​បានធ្វើឲ្យនៅសណ្ឋាគារប្រណីតនៅលើកោះហុងកុង ដោយមានការចូលរួម​ពី​ មន្ត្រី គណបក្សភឿថៃ ជាច្រើនរូប ទោះបី ការបោះឆ្នោត​ជិតមកដល់ ។

នៅក្នុងពិធីដ៏សំខាន់នោះ គេឃើញមាន ព្រះនាងម្ចាស់ បងស្រីព្រះមហាក្សត្រថៃ ក៏យាងទៅ ចូលរួមពិធីមង្គលការកូនស្រីពៅលោកថាក់ស៊ីនផងដែរ ។ ទាំងនោះបានបង្ហាញឲ្យឃើញថា​ ទំនាក់ទំនងបុគ្គលរវាងលោកថាក់ស៊ីន នឹងមន្ត្រី អ្នកនយោបាយនៅក្នុងប្រទេសថៃ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ។

ពិធីរៀបមង្គលការ របស់កូនស្រីពៅលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរៀបចំឡើងនៅកោះហុងកុង កាលពីថ្ងៃទី​២២ ខែមីនា ដោយគេឃើញមានអតីតមន្ត្រីជាន់ខ្ពស់​ជាច្រើន​ នៅក្នុងប្រទេសថៃ ក៏បានទៅចូលរួម ក្នុងនោះមាន ទាំងម្តាយមីង អតីតនាយករដ្ឋមន្ត្រី លោកស្រីយីងឡាក់ ។ ក្រៅពីនេះ ក៏មានព្រះរាម Ubolratana Rajakanya ​បងស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ ក៏ទៅចូលរួមផងដែរ​ ។

កូនក្រមុំ ឈ្មោះ​ Paetongtarn Shinawatra ​បានរៀបការជាមួយ កូនកម្លោះ​ Pidok Sooksawas ​បានរៀបការនៅក្នុងសណ្ឋាគារប្រណីត​ Rosewood ​ក្នុងតំបន់​ Victoria Dockside ​កោះហុងកុង​។

ពិធីរៀបមង្គលការ​​របស់កូនស្រីពៅអតីតលោកថាក់ស៊ីន កើតឡើងមុនការបោះឆ្នោត​ថៃ​២ថ្ងៃ​ប៉ុណ្ណោះ​ ដែលជាការបោះឆ្នោតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន​រយៈពេល ៨ឆ្នាំកន្លងមក​​។

កម្លាំងសន្តិសុខបានដាក់ពង្រាយការពារយ៉ាងតឹងតែង​នៅសណ្ឋាគារ​ ដែលបានរៀបចំពិធីមង្គលការ​ខាងលើ​។ សម្ព័ន្ធមិត្តរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា​បើទោះបីរវល់រៀបចំបោះឆ្នោត ក៏បានឈ្លៀតពេលទៅ​កាន់កោះហុងកុងដើម្បីចូលរួម​ពីធីមង្គល់ការខាងលើ ៕


ចែករំលែក៖