ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឆ្លងផ្លូវបែក ជាបួន ត្រូវបានរថយន្តកូរ៉េបើកបុកចំពាក់កណ្តាលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចស្តុបកាណាឌីយ៉ាល ស្ថិតនៅក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-3256 បើកបរតាមបណ្តោយផ្លូវ១០៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានបើកឆ្លងស្តុបបែកជាបួន ឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកក់ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត2A-1407 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្ន អកហ្សើ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តNISSANចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតកំពិតទ្វារផ្នែកខាងស្តាំ យ៉ាងដំណំ រីឯរថយន្តកូរ៉េដឹកទឹកកកវិញ កំពិតខូចខាតបន្តិចបន្តួច ផ្នែកខាងឆ្វេងហើយភាគីទាំងសងខាងចរចាគ្នាជាងកន្លះម៉ោងទើបត្រូវគ្នា ។
ក្រោយពេលកើតហេតុខាងភាគីទាំង២សុខចិត្តយករថយន្តយកទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅ និងកន្លែងកើតហេតុតែម្តង៕ ព្រែកជ័យ