ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកមែកសឺដែសឆ្លងប្រព័ន្ធភ្លើងឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បើករថយន្តមួយគ្រឿង សង្ស័យឆ្លងចរន្តឆាបឆេះ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ ចេញមកអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទី យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៤កែងផ្លូវព្រះមុនីវង្ស នៅចំណុចក្បែរ និងផ្លូវភ្លោះអូរឫស្សីស្ថិតនៅក្នុង សង្កាត់ បឹងរាំង ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តមួយគ្រឿង ម៉ាកមែកសឺដែសពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2O-8777 បើកបរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែឆ្លងចរន្តប្រព័ន្ធភ្លើងឆេះហ៊ុយផ្សែងចេញមកពីក្បាលរថយន្ត រួចជនជាតិចិននោះ ភ័យស្លន់ស្លោពបានឈប់រថយន្តនៅលើចញ្ចើមផ្លូវរួចហើយបើកទ្វាររថយន្តចេញ និងស្រែកឲ្យគេជួយតែភ្លើងនោះឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ ក៏មានប្រជាពលរដ្ឋគាត់យកបំពង់ពន្លត់អគ្គិភ័យជួយបាញ់អស់មួយបំពង់នៅតែអត់រលត់ទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងរាំងរាយការណ៍ហៅរថយន្តពន្លត់អគ្គិភ័យមក អន្តរាគមន៍បាញ់ពន្លត់អស់មួយគ្រឿងហើយភ្លាមៗនោះដែរ មានខាងម៉ូតូបាញ់ទឹករបស់ខាងសាលា ខណ្ឌដូនពេញបានជួយបាញ់អស់មួយគ្រឿងទើបរលត់អស់ទាំងស្រុង ។

ក្រោយពេលកើតហេតុករណីរថយន្តឆាបឆេះនេះបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង១០ និង៣៤នាទីយប់ ថ្ងៃដដែល ៕ ធឿនព្រែកជ័យ


ចែករំលែក៖