ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តដឹកជ្រូក៣គ្រឿង សរុប១៤៦ក្បាល សង្ស័យជ្រូកខុសច្បាប់នាំចូលពីវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់រថយន្តដឹកជ្រូក០៣គ្រឿង សរុប១៤៦ក្បាលត្រូវបានសមត្ថកិច្ចជំនាញឃាត់ខណះដែលជ្រូកទាំងនោះត្រូវបានសង្ស័យថា ជានាំជ្រូកឆ្លងដែនពីប្រទេសវៀតណាម ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីចាប់ឃាត់រថយន្តដឹកជ្រូកនេះ បានកើតឡើងនៅវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វាវត្តត្រពាំងធំ ស្ថិតនៅភូមិត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែកចំនួន២គ្រឿង សត្វជ្រូករស់ចំនួន៤២ក្បាល ក្នុងនោះរថយន្តម៉ាកហ៉ីយិនដាយ ពាក់ស្លាកលេខភ្នំពេញ 3C.2460 ដឹកជ្រូក៣៥ក្បាល, រថយន្តម៉ាក TOYOTA ហីលុចពាក់ ស្លាកលេខកំពង់ចាម 2C: 2207 ដឹកជ្រូក៧ក្បាល នៅផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង, និងឃាត់រថយន្តម៉ាកFUSO ពាក់ស្លាកលេខស្វាយរៀង 3A: 0906 ដឹកជ្រូក១០៤ក្បាល ។

បើតាមមន្រ្តីនគបាលមូលដ្ឋានឃុំអង្គប្រស្រែបានឲ្យដឹងបន្តថា ការបង្ក្រាបនេះបានធ្វើឡើលង ដោយសារឃើញមានក្រុមឈ្មួញខិលខូច បាននាំជ្រូកពីប្រទសវៀតណាម ឆ្លងដែនចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែ ស្រុករមាសហែក ដឹកតាមម៉ូតូរួចមកសាងដាក់ម៉ូតូរ៉ឺម៉ក និងរថយន្តរថយន្តក្នុងមួយយប់ៗ មានរ៉ឺម៉កចាប់ពី៣០គ្រឿង ទៅ៣៥គ្រឿង ក្នុង១គ្រឿង១០ក្បាល ហើយបើរថយន្តទាំងនោះដឹកកូនជ្រូកវិញ ដាក់បានដល់ទៅ ៣៥ក្បាលទៅ៤០ក្បាល ។

មន្ត្រីនគរបាលដដែលបន្តថា ឈ្មួយខិលខូចបានដាក់សាង (ផ្លាស់ប្តូរ) នៅចំណុចខាងកើតវត្តត្រពាំងធំ និងកែងវត្តត្រពាំងព្រីង គឺចាប់ពី ៣០០ក្បាលទៅ៤០០ក្បាល (មានជ្រូកតូចសម្រាប់ខ្វៃ និងជ្រូកធំ) ហើយឈ្មួញខិលខូច បានចាប់ផ្តើមនាំជ្រូកវៀតណាម ចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែនេះ រយៈពេល៤ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៩ មីនា ២០១៩មក ។

ទាក់ទិនករណីឃាត់រថយន្តដឹកជ្រូកត្រួតពិនិត្យនេះ លោក ហ៊ុន សារ៉េតថន មន្រ្តីចល័តការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ការចាប់ឃាត់រថយន្តដឹកជ្រូកនេះ ដោយមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជាក្នុងរដ្ឋបាលខេត្តស្វាយរៀង ដែលជ្រូកវៀតណាមមានផ្ទុះជំងឺប៉េសអាហ្វ្រិកធ្ងន់ធ្ងរ ទើបមន្រ្តីជំនាញសហការជាមួយមន្រ្តីគយ និងរដ្ឋាករសាខាខេត្តស្វាយរៀង និងមន្ត្រីនគបាលស្រុកប៉ុស្តិ៍រដ្ឋបាលឃុំ ចុះល្បាតតាមព្រំដែនដើម្បីឃ្លាំមើលទប់ស្កាត់ និងបង្ក្រាប ។

លោក ហ៊ុន សារ៉េតថន បានបន្តថា បើតាមអជីវករម្ចាស់ជ្រូក បានអះអាងថា គាត់ទិញពីប្រជាពលរដ្ឋក្នុងស្រុក ក៏ប៉ុន្តែជ្រូកមួយចំនួន គឺទិញតាមម៉ូតូទើបមានការសង្ស័យថា នាំជ្រូកពីប្រទេសវៀតណាម ទើបឃាត់យកទៅពិនិត្យ ។ លោកថា បើឈ្មួញទិញជ្រូកតាមផ្ទះ ត្រូវមានសំណើពីម្ចាស់ជ្រូក និងមានចុះហត្ថលេខាពីលោកមេភូមិ, មន្ត្រីពេទ្យសត្វភូមិ ពេទ្យសត្វស្រុក និងការិយាល័យផលិតកម្ម និងបសុព្យាបាលពិនិត្យទើបអនុញ្ញាតិឲ្យនាំចេញបាន ។

លោកបន្ថែមថា ជ្រូកក្រុមហ៊ុន CP ១០៤ក្បាលនោះ គឺដឹកមកពីកសិដ្ឋាន CP ខេត្តត្បូងឃ្មុំ ដែលមានច្បាប់ដឹកជញ្ជូនតែ ៩០ក្បាលប៉ុណ្ណោះ គឺដឹកខុសច្បាប់លើស ១៤ក្បាល និងសង្ស័យបង្កប់ជ្រូកនាំចូលពីប្រទេសវៀណាម ដោយក្នុងច្បាប់ដាក់ថានៅខេត្តស្វាយរៀង ៤៥ក្បាល ដាក់នៅខេត្តព្រៃវែង ២៥ក្បាល ដាក់នៅខេត្តកណ្តាល២០ក្បាល ។

ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញបានបូមឈាមជ្រូកទាំងអស់ យកទៅពិនិត្យមេរោគ នៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ហើយបើរកឃើញលទ្ធផលមានជំងឺ នឹងកម្ទេចចោលហើយបើគ្មានជំងឺទេ នឹងផាកពិន័យតាមច្បាប់ និងប្រគល់ឲ្យម្ចាស់វិញ ។

លោក ហ៊ុន សារ៉េតថន អះអាងទៀតថា លោកបានដាក់មន្ត្រីចុះអង្កេតឡើងវិញថា តើឈ្មួញអះអាងថា ទិញពីប្រជាពលរដ្ឋក្នុងស្រុកនោះមានពិតមែន ឬអត់ ប៉ុន្តែពេលចុះដល់ផ្ទះអ្នកដឹកជ្រូក ពួកគាត់ឆ្លើយថាទិញកន្លែងផ្សេង រីឯអ្នករត់ការឆ្លើយផ្សេង ហើយថៅកែជ្រូកឆ្លើយផ្សេង ក្រោយមកពេទ្យសត្វភូមិឆ្លើយផ្សេងទៀតខុសគ្នា ហើយទីតាំងមួយចំនួនដែលប្រាប់ថា ទិញពីប្រជាពលរដ្ឋឈ្មោះនោះ គឺគ្មានចិញ្ចឹមជ្រូកសោះ ។ ដូច្នេះការសន្និដ្ឋានរបស់មន្រ្តីចម្រុះគឺ ជ្រូកខ្លះមានច្បាប់ជ្រូកមួយចំនួនគ្មានច្បាប់ ទិញតាមម៉ូតូសង្ស័យជាជ្រូកវៀតណាម ។

បើ​តាម​អជីវ​ករ​ម្ចាស់​ជ្រូក​បាន​អះអាងថា គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ​ក៏​ប៉ុន្តែ​ជ្រូក​មួយ​ចំនួន​គឺ​ទិញ​តាម​ម៉ូតូ​ទើប​មាន​ការសង្ស័យថា នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ទើប​ឃាត់​យក​ទៅ​ពិនិត្យ បើ​ទិញ​ជ្រូក​តាម​ផ្ទះ​ត្រូវ​មាន​សំណើរពី​ម្ចាស់​ជ្រូក​ និង​មាន​ចុះហត្ថលេខា​ពី​លោក​មេភូមិ​, មន្ត្រី​ពេទ្យសត្វ​ភូមិ ពេទ្យសត្វ​ស្រុក​ និង​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ពិនិត្យ​ទើប​អនុញ្ញាត​ឲ្យ​នាំ​ចេញ​បាន​ ។ ហើយ​ជ្រូក​ក្រុមហ៊ុន CP១០៤ ក្បាល នោះ​គឺ​ដឹក​មក​ពី​កសិដ្ឋាន CP ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ច្បាប់​ដឹកជញ្ជូន​តែ ៩០ ក្បាល គឺ​ដឹក​លើស ១៤ ក្បាល សង្ស័យ​បង្កប់​ជ្រូក​នាំចូល​ពី​ប្រទេស​វៀត ដោយ​ក្នុង​ច្បាប់​ដាក់​នៅ​ខេត្ត​ស្វាយរៀង ៤៥ ក្បាល ដាក់​នៅ​ខេត្ត​ព្រៃវែង ២៥ ក្បាល​ដាក់​នៅ​ខេត្ត​កណ្តាល​២០​ក្បាល ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ២០១៩​នេះ​មន្ត្រី​ជំនាញ​បាន​បូម​ឈាម ជ្រូក​ទាំងអស់​យក​ទៅ​ពិនិត្យ​មេរោគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​បើ​រកឃើញ​​លទ្ធផល​មាន​ជំងឺ យើង​នឹងកម្ទេច​ចោល​ហើយ​បើ​គ្មាន​ជំងឺ ​នឹង​ផាកពិន័យ​តាម​ច្បាប់​ និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ៕ យឹម សុថាន

 


ចែករំលែក៖