ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសាររន្ទះបាញ់នៅក្នុងផ្ទះចំការ

ចែករំលែក៖

ខេត្តក្រចេះ៖ អភូតហេតុភ្លៀងផ្គរន្ទះបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។

ហេតុការណ៍ភ្លៀងផ្គរលាយឡំរន្ទះបាញ់មនុស្សស្លាប់នោះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃសៅរ៍ ៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប៉ោភូមិ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

តាមប្រភពបានឲ្យដឹងថា ពេលមានភ្លៀងរលឹមផ្គររន្ទះផងនោះ ជនរងគ្រោះទាំងពីរនាក់ ក៏បាននៅក្នុងផ្ទះចំការរបស់ខ្លួនកំពុងឈរចាក់ទឹកផឹក បន្ទាប់ពីរហូបបាយរួចហើយក៏ត្រូវរន្ទះបាញ់ស្លាប់ និងរងរបួសតែម្តង ។

ប្រភពបន្តថា ជនរងគ្រោះទី១ ឈ្មោះ ទ្រី ភក្រ្ត័ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់។ ទី២.ឈ្មោះអ៊ុល សិរី ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល មានទីលំនៅជាមួយគ្នា ភូមិគ្រញូងសែនជយ័ជើង ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ ។

កម្លាំងរដ្ឋបាលប៉ុស្តិ៍នគរបាលឃុំគ្រញូងបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយរន្ទះបាញ់ពិតប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖