ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ រងរបួសដេរជាងដប់ថ្នេរ បន្ទាប់ ពីកផឹកស៊ីនិយាយឌឺដង ប៉ះចំសង្សាគេកន្លងមក ត្រូវក្រុមក្មេងទំនើង កាប់ ខណៈជិះម៉ូតូជួបគ្នា ។
ហិង្សានេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចកូនភ្នំខាងលិចភូមិភ្នំបាក់ សង្កាត់ទឺកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការក្រុងសិរីសោ័ណស៊ី ឌី បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា៖ តាមការរៀបរាប់ពីជនរងគ្រោះ ថា៖ មុនកើតហេតុ រូបគេ បានជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅ លាយទឹកប្រាក់ ដើម្បីទៅលេងប្អូនដោយមានទឹកកក ទឹកក្រូច ពេលទៅដល់ចំណុចកើតហេតុខាងលើ ក៏ជួបក្រុមជនសង្ស័យ ពេលនោះខ្លួនបានហៅ ឈ្មោះ ចិន ក៏ស្រាប់តែមានម្នាក់ក្នុងចំណោមបក្ខពួកនោះ បានឆ្លើយបាទ ជនរងគ្រោះសួរថាទៅណា? ក៏ស្រាប់តែជនបង្កឈ្មោះ ចិន ចុះពីម៉ូតូមកកាប់ខ្លួន នឹងពូថៅ បណ្តាលឲ្យរងរបួសចំក្បាលផ្នែកខាងក្រោយក្បាល និងថ្ងាស់ ដេរ១០ធ្នេរ និងស្មាដេរ៣ធ្នេរ រួមទាំងកាប់ម៉ូតូបែកចង្កៀងភ្លើងមុខ និងអាវម៉ូតូខាងក្រោយ ផ្នែកខាង ឆ្វេងទៀតផង ។
លោកបន្ថែមថា៖ តាមការស្រាវជ្រាវក្នុង ករណីហិង្សានេះ គឺដោយសារតែជនរង គ្រោះ បាននិយាយប៉ះពាល់ពាក្យសម្ដី លែបខាយស្នេហាអូនបងទៅលើសង្សារគេ ខណៈហូបចុកសប្បាយជុំគ្នាពេលកន្លងមក ។
ក្រោយកើតហេតុ ជនបង្ករឈ្មោះ ចិន រួមទាំងបក្ខ ពួក ៣ នាក់ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរត់គេចខ្លួនបាត់ ។
កម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យឈ្មោះ ចិន និងបក្ខពួក យកមកផ្តន្ទាទោតាមច្បាប់ ៕ វណ្ណា