ព័ត៌មានទាន់ហេតុការណ៍៖

Brexit បរាជ័យ នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រឈមនឹងការលាលែងពីតំណែង

ចែករំលែក៖

ការបោះឆ្នោតនៅក្នុងសភាពីរលើកកន្លងមកស្តីពីគម្រោង​ចាកចេញពីអឺរ៉ុប របស់អង់គ្លេស បន្តបរាជ័យ ធ្វើឲ្យរដ្ឋមន្ត្រីទាំងអស់ ដាក់គំនាបទៅលើនាយករដ្ឋមន្ត្រីឲ្យលាលែងចេញពីតំណែង ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May ប្រឈមនឹងការលាលែងចេញពីតំណែង​ ក្រោយពេល ដែលរដ្ឋមន្ត្រី​១១រូប​ ក្នុងគណៈរដ្ឋមន្ត្រី ​បានដាក់គំនាប់ទៅលើ​ នាយករដ្ឋមន្ត្រី​ ឲ្យលាលែងចេញពីតំណែង បន្ទាប់ពី គម្រោង​ចាកចេញពី​អឺរ៉ុប របស់លោកស្រីត្រូវសភា ច្រានចោល ២លើកកន្លងមក។ គណៈរដ្ឋមន្ត្រីអង់គ្លេស​ចង់រកបុគ្គលថ្មីមកជំនួសលោកស្រី May ​ដើម្បីដោះស្រាយបញ្ហា Brexit ។

នៅពេលនេះ គេមិនទាន់ដឹងថា ការចាកចេញពីអឺរ៉ុប របស់អង់គ្លេសនឹងទៅជាយ៉ាងណានោះឡើយ​ បើទោះបីមានការខិតខំ រយៈពេលកន្លងមក​។

ការចាកចេញពីអឺរ៉ុប របស់អង់គ្លេស កំពុងតែបង្កឲ្យមានវិបត្តិកាន់តែខ្លាំង​នៅក្នុងប្រទេសនេះ ។ កាលពីថ្ងៃទី​២៤ ខែមីនា មានពលរដ្ឋប្រមាណ​១លាននាក់​ នាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងការចាកចេញរបស់អង់គ្លេស ដោយស្នើឲ្យបោះឆ្នោតប្រជាមតិជាលើកទីពីរ ​។ ការធ្វើបាតុកម្មកន្លងមក ​មានទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​២០០៣ មកទល់ពេលនេះ។ បាតុកម្មកាលពីឆ្នាំ​២០០៣ គឺស្នើដល់អង់គ្លេស​ដកទាហានចេញពី​សង្គ្រាមនៅអ៊ីរ៉ាក់ ។

នៅក្នុងមហាបាតុកម្មកាលពីចុងសប្តាហ៍កន្លងមក នៅអង់គ្លេស គឺឃើញមាន​ អ្នកនយោបាយល្បីៗជាច្រើនចូលរួម ក្នុងនោះមានទាំង អភិបាលក្រុងឡុងផងដែរ​។ ជាមួយគ្នានេះ គេហទំព័រ​របស់សភាអង់គ្លេស ទទួលបានការចុះហត្ថលេខា​ពីពលរដ្ឋ​ជាង ៤លាននាក់​ស្នើឲ្យលុប Brexit ៕


ចែករំលែក៖