ព័ត៌មានទាន់ហេតុការណ៍៖

ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែក្អម បានឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ(ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ យោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចមុខអង្គការដើម្បីភាពញឹមនៃកុមារ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ស្រុង ឡូញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី និងសន្តិសុខយាមក្នុងខុនដូរ៩៩៩ ស្នាក់នៅបន្ទប់ជួល ក្នុងបរិវេណខុនដូរ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ អាយុ៧ឆ្នាំ ស្នាក់នៅក្នុងបន្ទក (មានស្នាមដាច់រលាត់ប្រដាប់ភេទ១កន្លែង ។

សម្ភារបន្សល់ទុក លិខិតកោសល្យវិច័យ របស់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ , ម៉ូតូកង់បី០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CF-9520 របស់ជនសង្ស័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះនិងប្អូន បានមកលេងលើម៉ូតូកង់បីរបស់ជនសង្ស័យ ដែលឈប់រង់ចាំដឹកម៉ូយ នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានដឹកម៉ូយចំនួន២នាក់ទៅម្តុំផ្សារដើមគ ដោយមានក្មេងស្រីរងគ្រោះ និងប្អូនប្រុសទៅជាមួយ មួយសន្ទុះក្រោយមកជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ និងប្អូនប្រុសត្រឡប់មកដល់កន្លែងកើតហេតុវិញហើយ បានជួបម្តាយក្មេងស្រីរងគ្រោះ រួចបាននាំគ្នាហូបបាយ ហើយម្តាយក្មេងស្រីរងគ្រោះ បានយកប្អូនប្រុសនិងក្មេងស្រីរងគ្រោះត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ រួចក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនថា ឈឺប្រដាប់ភេទ តែម្តាយខ្លួនមិនជឿ ។

លុះដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនជាលើកទី២ រួចម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅឲ្យគ្រួពេទ្យក្នុងអង្គការពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទក្មេងស្រីរងគ្រោះ លុះដល់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការCPU បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាតប្រដាប់ភេទ និងបានមកដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រហូតដល់ម៉ោង ១៧ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យនៅចំណុចហេតុខាងលើ យកមកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រុង ឡូញ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន រំលោភសេពសន្ថវៈ(ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖