ខេត្តស្វាយរៀងះផ្ទះអ្នកភូមិមួយខ្នងដែលមានទហំ៤ម៉ែត្រគុណនិង៦ម៉ែត្រត្រូវបានភ្លើងឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយពន្លត់ប៉ុន្តែអកុសលភ្លើងឆេះពេញក្រមុំយ៉ាងសន្ធោសន្ធៅទៅហើយបានត្រឹមសោកស្ដាយប៉ុណ្ណោះខណះសមត្ថកិច្ចសង្ស័យមានមនុស្សលួចដុត។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩ស្ថិតនៅភូមិត្រពាំងពោន ឃុំធ្មាស្រុករំដួលខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះ ស្រីសារៀង ភេទស្រីអាយុ៦៥ឆ្នាំមុខរបរកសិករមានទីលំនៅក្បែភូមិកើតហេតុខាងលើខណះមករស់នៅផ្ទះថ្មី។
ប្រភពបន្តថាផ្ទះដែលឆេះមានទំហំទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រសង់អំពីឈើដំបូលស័ង្ហសី ជញ្ជាំងស្លឹក
(ឆេះទាំងស្រុង)ចំណែកសំភារៈដែលខូចខាតរូមមាន:
ស្រូវ ចំនួន 0២បាវនិងរបស់របរមួយចំនួន។
បើតាមម្ចាស់ផ្ទះបានអោយសមត្ថកិច្ចដឹងថាគាត់សង្ស័យជាមានមនុស្សមិនពេញចិត្តនិងច្រណែនទើបបានជាលួចដុតព្រោះគាត់បានទៅរស់នៅផ្ទះសាងសង់ថ្មីមួយទៀតនៅក្បែភូមិគ្នា។
បច្ចប្បន្នសមត្ថកិច្ចស្រុកកំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវរកមុខជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់។