ព័ត៌មានទាន់ហេតុការណ៍៖

ប្តីហេងស៊យ រស់នៅជាមួយគ្នា៨ឆ្នាំ ប្រើហិង្សាស្ទើររាល់ថ្ងៃ ទ្រាំលែងបាន ប្តឹងនគរបាលអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់កើតកើតទុក្ខមិនសុខចិត្តទ្រាំលែងបាន នូវទង្វើរបស់ប្តីដែលរួមរស់នៅជាមួយជាមួយគ្នាអស់រយះពេល៨ឆ្នាំមកហើយ តែងតែប្រើហិង្សាស្ទើររាល់ថ្ងៃ ទើបសម្រេចចិត្តរត់មកប្តឹងសមត្ថកិច្ចទាំងមុខហើម ដើម្បីឲ្យជួយអន្តរាគមន៍​ កាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៥ ​ខែមីនា ឆ្នាំ ២០១៩ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

ស្ត្រីរងគ្រោះឈ្មោះ ឈុនលី មុន្នីរដ្ឋា អាយុ ៣០​ឆ្នាំ មុខរបរលក់ស៊ុបគ្រឿងក្នុង ស្នាក់នៅ បន្ទប់ជួល ភូមិជម្ពូ​វ័ន ២​សង្កាត់ចោមចៅទី ៣​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែកបុរសជាប្តីឈ្មោះ កែវ បូរ៉ា​ស៊ី​ អាយុ ៣៦​ឆ្នាំមុខរបរ បើករថយន្ត ស្នាក់នៅ​ភូមិជម្ពូ​វ័ន ២​សង្កាត់ ចោមចៅទី៣​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា​ រូបគាត់ និងប្តីរបស់គាត់បានចាប់ដៃគ្នារួមរស់នៅជាមួយគ្នា​រយះពេល៨ឆ្នាំមកហើយ ថែមទាំងមានកូនចំនួន២នាក់ ជាចំណងដៃទៀតផង ។

ស្ត្រីរងគ្រោះបានបន្តថា​ ប្តីរបស់គាត់តែងតែរករឿងមិនឈប់មិនឈរ ស្ទើររាល់ថ្ងៃ និងប្រើអំពើហិង្សាជាច្រើនដង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរាប់មិនអស់ ទ្រាំលែងបានទើបសុំបែកផ្លូវគ្នា​តែត្រូវបុរសជាប្តីតាមវាយបណ្តាលឲ្យរងរបួសបាក់ក្ដោងច្រមុះ រងរបួស ធ្ងន់ ​រត់មកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍ និងដាក់ពាក្យបណ្ដឹងរក្សាទុកបើមានលើក្រោយទៀតរូបគាត់ និងសុំឲ្យសមត្ថកិច្ចចាត់ការ​តាម​នីតិ​វិធី​ ៕ សុខាសែនជ័យ


ចែករំលែក៖