ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃ ឃាត់ខ្លួន និងបញ្ជូនពលរដ្ឋខ្មែរពីរនាក់កាប់ឈើគ្រញូង បញ្ជូនមកតាមច្រកទ្វារអន្តរជាតិជាំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ តាមច្រកអន្តរជាតិជាំ កាលពីវេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចនៅនឹងច្រកអន្តរជាំ សាងុំា បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញនោះ មានឈ្មោះដូចខាងក្រោម ៖១,ឈ្មោះ សួង យ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខ្នាតរមាស ឃុំនរាយន៍ ស្រុកឈូក ខេត្តកំពត។ ២,ឈ្មោះ ព្រំ ដារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដីចិន ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកទាំងពីរជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ហើយត្រូវថៃចាប់ខ្លួននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកត្រពាំងបី ស្ថិតភូមិសាស្ត្រខ្មែរ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមខាងថៃភូមិ/ឃុំដូនអាវ ស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។

បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចនៅនឹងមាត់ច្រកអប់រំរួច ក៏បានឲ្យទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕ ប៉ែន នួន


ចែករំលែក៖