ព័ត៌មានទាន់ហេតុការណ៍៖

ឈិត សុវណ្ណបញ្ញា លេង ឈុតមច្ឆា និងរួបភាពផ្អែមល្ហែមនៅកោះម៉ាល់ឌី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ឈុត សុវណ្ណបញ្ញា ស្រាប់តែបង្ហារូបថតផ្អែមល្ហែមជាមួយបុរសម្នាក់ និងរូបភាពក្នុងឈុតបែបនាងទេពមច្ឆា ក្នុងគ្រាដែលនាងចេញទៅដំណើរកម្សាន្តនៅលើកោះម៉ាល់ឌីវ ដ៏ស្រស់ស្អាត។

តារាចម្រៀង ឈិត សុវណ្ណបញ្ញាមិនដែលលេចដំណឹងមានស្នេហាឡើយពីមុនមក ស្រាប់តែពេលនេះនាងបានបង្ហាញរូបថតផ្អែមល្ហែមខ្លាំងជាមួយបុរសម្នាក់រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ បុរសនោះត្រូវបានគេសង្ស័យថាគឺជាគូស្នេហ៍ដែលនាងទើបដាច់ចិត្តបង្ហាញមុខ។ ក្នុងដំណើរកម្សាន្តផ្ទាល់ខ្លួនរួមជាមួយសិល្បករដ៏ទៃផ្សេងទៀត ពួកគេសុទ្ធតែនាំយកគូស្នេហ៍ដើម្បីធ្វើដំណើរកម្សាន្ត និងបង្កើនឱជារសស្នេហ៍លើទឹកដីប្រៀបបាននឹងឋានសួរមួយនេះ។ មិនឲ្យចាញ់មិត្តរួមអាជីព តារាស្រីរូបនេះបានបង្ហាញមុខបុរសម្នាក់ដែលគេសង្ស័យថាជាគូស្នេហ៍ និងបានដឹកដៃគ្នាក្នុងរូបភាពផ្អែមល្ហែមខ្លាំង។ អ្នកជិតដិតនាងបានបង្ហើបថាបុរសនោះគឺជាគូស្នេហ៍ប៉ុន្តែនាងមិនដែលបង្ហាញជាសាធារណៈឡើយ ។ ប្រភពបន្តថា ក្រៅតែជាឱកាសរិតចំណងស្នេហ៍កាន់តែផ្អែមល្ហែម និងក៏នឹងឆ្លៀតពេលថត និងសម្តែង បទចម្រៀងថ្មីៗរបស់នាងនៅលើកោះដ៏ស្រស់ស្អាតមួយនេះ។

ក្រោយបានឃើញរូបថតផ្អែមល្ហែមនេះអ្នកគាំទ្រជាច្រើនបានបញ្ចេញសារជូនពរតារាចម្រៀងរូបនេះជាបន្តបន្ទាប់ ហើយសង្ឃឹមថាតារាស្រីរូបនេះនឹងអាចមានដំណឹងល្អដូចតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ៕ វឌ្ឍនា


ចែករំលែក៖