ព័ត៌មានទាន់ហេតុការណ៍៖

គេចមិនផុតទេ ! សមត្ថកិច្ចសម្រេចបញ្ជូន យិន ម៉ាណា ទៅតុលាការដើម្បីចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបញ្ចប់ការសាកសួរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សម្រេចបញ្ជូនយិន ម៉ាណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ករណីបើករថយន្តទំនើប RANGE ROVER ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។

ប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ បញ្ជាក់ថា នារី យិន ម៉ាណា អាចជាប់ចោទបទល្មើស បើកបរធ្វេសប្រហែសបណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៕


ចែករំលែក៖