ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹរឮករបស់ខ្ញុំមានជាប់ជាមួយបងប្អូននិងកូនក្មួយគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹរឮករបស់ខ្ញុំមានជាប់ជាមួយបងប្អូននិងកូនក្មួយគ្រប់ៗគ្នា។ សង្ឃឹមថាថ្ងៃនេះ បងប្អូនបានសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងក្នុងដំណើរកំសាន្តទៅកាន់តំបន់រមណីយដ្ឋាននានា។

ប្រទេសយើងមានសុខសន្តិភាព និងកាន់តែឆ្ពោះទៅរកភាពល្អប្រសើរជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។ ឯករាជភាពទាំងនយោបាយ និងសេដ្ឋកិច្ច គឺធ្វើអោយកម្ពុជាយើងកាន់តែរឹងមាំ និងរីកចម្រើន។

អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីគ្រប់ៗគ្នាមានឱកាស និងប្រទេសជាតិកាន់តែរីកចម្រើនរុងរឿង។

*សូមបើកបរមានសុជីវធម៍ មានគុណធម៍ និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា» ៕


ចែករំលែក៖